ព័ត៌មាន
ព្រឹកស្អែក សម្តេចធិបតីនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅរបស់វិស័យអប់រំ ក្នុងខេត្តរតនគិរី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅរបស់វិស័យអប់រំក្នុងខេត្តរតនគិរី។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងថា នៅក្នុងខេត្តរតនគិរី មានសន្តិសុខល្អប្រសើរ ទាំងសន្តិសុខសង្គម និង សន្តិសុខនយោបាយ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ជាប្រចាំធ្វើឱ្យបទល្មើសគ្រប់ប្រភេទយើងអាចគ្រប់គ្រងបាន ជាពិសេសគ្រឿងញៀន ក្មេងទំនើងត្រូវបានចាត់វិធានការយ៉ាងតឹងរឹងបំផុតតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ដោយមានការឧបត្ថម្ភគាំទ្រ ចង្អុលបង្ហាញពី ឯកឧត្តម ដៀង អំ ប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្ត គួបផ្សំនឹងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ច្នៃប្រឌិតខ្ពស់ របស់ រដ្ឋបាលខេត្ត ធ្វើឱ្យខេត្តរតនគិរីមានការរីកចម្រើន និងប្រែមុខមាត់យ៉ាងឆាប់រហ័ស។ លទ្ធផលសំខាន់ៗ នៃការអភិវឌ្ឍដែលសម្រេចបានមានដូចជា៖
ការសាងសង់វិមានឯករាជ្យ ដែលផ្ទៃបាតមានអង្កត់ផ្ចិត ៥៨ ម៉ែត្រ និងកម្ពស់ ២៤ ម៉ែត្រ សម្រេចបាន៨០%, ការសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូ នៅជុំវិញបឹងកន្សែង, ការ សាងសង់អគារមន្ទីរសុខាភិបាលខេត្ត នៅក្នុងបរិវេណអតីតព្រលានយន្តហោះខេត្ត ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងទឹកប្រាក់ជាង ៣លាន ដុល្លាសហរដ្ឋអាមេរិច, ការកសាងរូបសំណាកគ្រួសារដំរី រូបសំណាកសត្វអក, ការសាង សង់អាស្រមលោកតា ប៊ូ ជួង លោកតា ខាំឡែន, បន្តសាងសង់បណ្ណាល័យសាធារណៈ នៅបរិវេណណបឹងកន្សែង ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងការតម្លើង ទូរទស្សន៍ LED ទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ នៅបរិវេណនៅបឹងកន្សែង ដើម្បីចាក់ផ្សាយ ព្រឹត្តិការណ៍ផ្សេងៗរបស់ថ្នាក់ដឹកនាំ នាពេលនេះដែរ ខ្ញុំបាទសូមគោរពរាយការណ៍បន្ថែម ជូនសម្តេចមហាបវរធិបតី ចំពោះគម្រោងដែលកំពុងដំណើរការសិក្សា និងសាងសង់ រួមមាន ផ្លូវក្រវ៉ាត់ព្រំដែន, អាកាសយានដ្ឋានលំផាត់ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់ លើផ្ទៃដី ១.៩០៥ហិកតា, គម្រោងវិនិយោគវារីអគ្គីសនីស្រែពកក្រោម៣ និងស្ថានីយ៍ ថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតថាមពលសរុប ៨០០ មេហ្គាវ៉ាត់, ការកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ និងការបង្កើត ច្រកទ្វារព្រំដែនជាមួយខេត្តអត្ថពី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងច្រកទ្វារព្រំដែនជាមួយខេត្តកន្ទុម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, គម្រោងសាងសង់អគារសាលាខេត្តថ្មី ដែលស្ថិតនៅបរិវេណអតីតព្រលានយន្តហោះ ខេត្ត, គម្រោងពង្រឹងផ្លូវជាតិលេខ៧៨ និងបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងអនុវត្តយ៉ាង សកម្មនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន ដោយបានពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព ទិន្នន័យ សក្តានុពល ផ្ទៃដីកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ និងដើម្បីឆ្លើយតបចំពោះ កម្មវិធីពិសេសជំរុញការវិនិយោគខេត្តទាំងបួន ភូមិភាគឦសាន (២០២៥-២០២៨) របស់ រាជរដ្ឋាភិបាលឱ្យសម្រេចបានប្រសិទ្ធផល និងមានប្រសិទ្ធភាពខ្ពស់។
ខេត្តរតនគិរីមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចសរុបចំនួន ២៧ ក្រុមហ៊ុន ក្នុងនោះវិនិយោគដោយក្រុមហ៊ុនវៀតណាមចំនួន ១៣ ចិន ៣ ឥណ្ឌា ១ និងក្រុមហ៊ុនក្នុងស្រុកចំនួន១០។ វិស័យកសិកម្ម៖ ខេត្តមានដំណាំកៅស៊ូ ៧០.៩៩៦ ហិកតា, ដំណាំស្វាយចន្ទី ៩៨.៤៣៦ហិកតា, ដំណាំដំឡូងមី ១៨.៣០៨ហិកតា, ដំណាំធុរេន ជាង ១.២០០ ហិកតា, ដំណាំចេកអំបូងលឿង ជាង ៤.០០០ហិកតា និងមានកសិដ្ឋានចិញ្ចឹមគោ ចំនួន២៨.៦៤២ក្បាល។ វិស័យសុខាភិបាល៖ នៅក្នុងខេត្តមានស្រុកប្រតិបត្តិចំនួន ២កន្លែង មន្ទីរពេទ្យ បង្អែកចំនួន២ គឹមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកបរកែវ មានគ្រែសម្រាក ២៩៣គ្រែ មណ្ឌលសុខភាព ៣០មណ្ឌល (មានគ្រែចំនួន៧មណ្ឌលសុខភាពជាអតីត ពេទ្យស្រុក អត់គ្រែ២៣មណ្ឌលសុខភាព) ប៉ុស្តិ៍សុខភាពចំនួន៦ និងសេវាឯកជនសរុប ចំនួន ៣០២ទីតាំង។ វិស័យទេសចរណ៍ ក្នុងខេត្តមានរមណីដ្ឋាន និងតំបន់ទេសចរណ៍ជាច្រើនសម្រាប់ បម្រើសេវាកម្ម ការកម្សាន្ត និងសម្រាកលំហែរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មាន ដូចជារមណីដ្ឋានបឹងកន្សែង, បឹងយក្សឡោម, បឹងលម្អដ, បឹងយក្សម៉ាយ, ទឹកធ្លាក់ កាចាញ, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់អូរស៊ិនលែ និងរមណីដ្ឋានផ្សេងៗជា ច្រើនទៀត។ ជាមួយគ្នានេះ ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរ រដ្ឋបាលខេត្ត បានតុបតែងភ្លើងលម្អ និងបានបំពាក់បន្ថែមបង្គោលភ្លើងបំភ្លឺនៅតាមដងផ្លូវក្នុងក្រុង បានលុង កាន់តែលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពនាពេលរាត្រី។
វិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ក្នុងខេត្តមានសហគ្រាស គ្រឹះស្ថាន សរុប ចំនួន ៣០៦ សហគ្រាស មានកម្មករនិយោជិតសរុប ១៦.៥៦៨នាក់ សហគ្រាស គ្រឹះស្ថានចូលប្រើប្រាស់សេវាតាមប្រព័ន្ធ LACMS មានចំនួន ១៦៥សហគ្រាស និងមាន តម្រូវការកំលាំងពលកម្មចំនួន ២.៩០០នាក់។ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ ខេត្តមានរោងចក្រ ចំនួន៧ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូចំនួន៣ រោងចក្រវេចខ្ចប់ចេកចំនួន២ រោងចក្រ កែច្នៃជ័រកៅស៊ូ-ផ្លែឈើ ចំនួន១ និងរោងចក្រកែច្នៃដំឡូងមីចំនួន១ មានកម្មករសរុប ចំនួន១.២៦០នាក់។ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មមានចំនួន ៣២៩ មូលដ្ឋាន មានកម្មករសរុបចំនួន ១.៥៩៩នាក់។ វិស័យអប់រំ យុវជន និងកីឡា៖ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍ សប្បុរសជន និងអាជ្ញាធរមូលដ្ឋាន ដោយបានខិតខំ សាងសង់ ជួសជុលអគារសិក្សា និងបើកថ្នាក់រៀននៅតាមភូមិដាច់ស្រយាល តំបន់ជួប ការលំបាក ក្នុងគោលបំណងបង្ខិតសេវាអប់រំ ឱ្យនៅជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ តាមតែអាចធ្វើទៅបាន។
ទូទាំងខេត្ត មានមត្តេយ្យសិក្សាគ្រប់រូបភាពចំនួន ២២៨ កន្លែង, បឋមសិក្សា ចំនួន ២៣៨. អនុវិទ្យាល័យចំនួន ២២. វិទ្យាល័យចំនួន ១៨ និងសាលាឯកជនចំនួន ៥០៦កន្លែង។ ចំនួនសិស្សសរុប ៦៣.៥២៣នាក់ ស្រី ៣១.០២២នាក់ ក្នុងនោះសិស្ស ជនជាតិដើមភាគតិច ២៧.៤៧៣នាក់ ស្រី ១៣.៤៧៨នាក់ និងបុគ្គលិកអប់រំសរុប ចំនួន ១.៧១៩នាក់ ស្រី ៧៧៩នាក់។ ខេត្តបានរៀបចំគាំទ្រសាលារៀនស្តង់ដាគំរូ សាធារណៈចំនួន ៤០កន្លែង ក្នុងនោះ មត្តេយ្យសិក្សា ១កន្លែង បឋមសិក្សា ២៤កន្លែង និងមធ្យមសិក្សា១៥កន្លែង ព្រមទាំងរៀបចំគាំទ្រការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំចំនួន ៣កន្លែងគឺ មត្តេយ្យសិក្សា ១កន្លែង និងវិទ្យាល័យ ២កន្លែង។
អប់រំក្រៅប្រព័ន្ធ៖ ខេត្តបានអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ, កម្មវិធីក្រោយអក្ខរកម្ម, មជ្ឈមណ្ឌលសិក្សាសហគមន៍, កម្មវិធីចូលរៀនឡើងវិញ, កម្មវិធីសមមូល(បំពេញវិជ្ជា) ដែលមានសិស្សសរុប ១.៧៩៦នាក់ ស្រី ៩៤៣នាក់។ ការងារយុវជន៖ មានក្រុមប្រឹក្សាកុមារ, ក្រុមប្រឹក្សាយុវជនកាយរឹទ្ធជាតិកម្ពុជា សមាជិកភ្លេងកាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣៣.៣៩៤នាក់។ ក្រៅពីនេះកាយរឹទ្ធជាតិកម្ពុជាខេត្តមានសមាជិកចំនួន ៨៤០នាក់, សមាជិកភ្លេងកាយរឹទ្ធ ចំនួន ១០០នាក់, ឧបករណ៍ភ្លេងកាយរឹទ្ធមានចំនួន ១០៨គ្រឿង, យុវជនកាកបាទ ក្រហមកម្ពុជាចំនួន ៦២០នាក់។
គិតមកទល់ពេលនេះ សំណង់អគារសិក្សាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មាន ចំនួន ៤៨ ខ្នង ស្មើនឹង ៣០២បន្ទប់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗទៀត។ សំណង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមិនទាន់បានធ្វើពិធីសម្ពោធមាន ២៦កន្លែង និង ខ្លោងទ្វារចំនួន ៤កន្លែង រួមមាន៖ អគារសិក្សា ចំនួន ១៤កន្លែង ស្មើនឹង ១១០បន្ទប់, អាគារទីចាត់ការ ចំនួន ៨កន្លែង ស្មើនឹង ៣២បន្ទប់, អគារសយនដ្ឋាន ចំនួន ៥កន្លែង ស្មើនឹង ៩១បន្ទប់, អគារពិសោធន៍ ចំនួន ១កន្លែង ស្មើនឹង ៥បន្ទប់។ ភាពជោគជ័យ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល៥ឆ្នាំ ចុង ក្រោយ យើងទទួលបានលទ្ធផល ដូចខាងក្រោម៖ និទ្ទេស A ចំនួន ៣២នាក់
និទ្ទេស B ចំនួន ២១០នាក់ និទ្ទេស C ចំនួន ៨៣៤នាក់ និទ្ទេស D ចំនួន ១.៨៨២នាក់ និទ្ទេស E ចំនួន ១.៩២៧នាក់។ សិស្សប្រលងជាប់សរុប ៤.១៨៣នាក់ ក្នុងនោះសិស្សជាជនជាតិដើមភាគតិច ចំនួន ២.០០១នាក់។ បើធៀបនឹង ៥ឆ្នាំមុនមានសិស្សប្រឡងជាប់ត្រឹមតែ ៥១៨នាក់។ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនះ បើធៀប៥ឆ្នាំមុនកើនឡើង ៨២ សាលា ចំនួនសិស្សកើនឡើង ៤.១៧០នាក់ ស្រី១.៩៨១នាក់។
ជាមួយគ្នានេះ វិស័យផ្សេងៗទៀតក៏មានដំណើរការយ៉ាងល្អ ធានាចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកអនុវត្ត ឱ្យបានជោគជ័យនូវចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

-
ព័ត៌មាន5 days ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន3 days ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន5 days ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន5 days ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន17 hours ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន7 days ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន
-
ព័ត៌មាន5 days ago
សម្ដេចធិបតី បញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជាត្រៀមដាក់បញ្ចូលបញ្ហាប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
-
ព័ត៌មាន5 days ago
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ