ព័ត៌មាន
ព្រះសង្ឃនិងពលរដ្ឋខេត្តស្វាយរៀងគាំទ្ររាជរដ្ឋាភិបាលប្រើយន្តការICJដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ស្វាយរៀង ៖ ព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង បានសំដែងហឫទ័យ និងទឹកចិត្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដាក់ពាក្យបណ្ដឹង ទៅតុលាការអន្តរជាតិ ICJ ដើម្បីឱ្យជួយដោះស្រាយបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីកងការឈ្លានពានរបស់ កងទ័ពថៃចូលទឹកដីកម្ពុជា កាលពីចុងខែមុន និងបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ផង ។
ព្រះសង្ឃ និងពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលបានតាមដានរឿងព្រំដែនជាមួយថៃ បានគាំទ្រការប្រើប្រាស់ យន្តការតុលាការអន្តរជាតិ ICJ ដោយយល់ឃើញថា ការចរចារកដំណោះស្រាយជាឯកតោភាគី ពិបាកនឹងឈានដល់ភាព ជោគជ័យ ព្រោះបញ្ហានេះ បានអូសបន្លាយយូរឆ្នាំណាស់មកហើយ ដូច្នេះមានតែតុលាការអន្តរជាតិទេ ទើបអាចវិនិច្ឆ័យ បញ្ហានេះ ដូចជាករណីប្រាសាទព្រះវិហារជាដើម ។
ព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង ជឿទុកចិត្តលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទទួលយកការ សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ និងថ្កោលទោសចំពោះទង្វើដ៏ងងើលរបស់ថៃ ដែលបានបញ្ជូនកងកម្លាំងទ័ពចូល មកឈ្លានពានបង្កអសន្តិសុខលើបូរណភាពរបស់ព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ភា សារិទ្ធ




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា