ព័ត៌មាន
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បន្តដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចការងារនៅទីបញ្ជាការកងពលធំទី៥ ខេត្តតាយនិញ ប្រទេសវៀតណាម
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ បានបន្តដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បំពេញទស្សនកិច្ចការងារនៅទីបញ្ជាការកងពលធំទី៥ ចំណុះយោធភូមិភាគទី៧ ស្ថិតក្នុងខេត្តតាយនិញ ប្រទេសវៀតណាម បន្ទាប់ពីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ។
យោងតាមការបញ្ជាក់របស់ប្រធានគណៈប្រតិភូ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន “ក្នុងដំណើរទស្សនកិច្ចនៅទីបញ្ជាការកងពលធំទី៥ ចំណុះយោធភូមិភាគទី៧ គណៈប្រតិភូបានស្ដាប់ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការចិញ្ចឹមទ័ព, ការងារដាំដុះ បង្កបង្កើនផល, ការងារចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការធ្វើកសិកម្មបែបទំនើប និងសិប្បកម្មកែច្នៃសាច់កំប៉ុង”។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម របស់គណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន មានរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី៤ មិថុនា និងបញ្ចប់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៕











-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ