ព័ត៌មាន
សម្តេចធិបតី បញ្ជាក់អំពីការខិតខំពង្រីកការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ជាយុទ្ធសាស្រ្តការពារបូរណភាពទឹកដី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានជំនឿជាក់ថា ការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន គឺជាកិច្ចការការពារនូវបូរណភាពទឹកដី សម្រាប់រយៈ ពេលវែង ដូច្នេះហើយ បានជារាជរដ្ឋាភិបាលតែងតែខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសផ្លូវថ្នល់នៅ តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។
ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ អគារសិក្សា អគារទីចាត់ការ និងអគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានា នៅក្នុងវិស័យអប់រំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៧មិថុនានេះ សម្តេចធិបតី បានមានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី មានប្រវត្តិជួបការលំបាកច្រើនណាស់ ពីអតីតកាលដោយសារសង្គ្រាម ប៉ុន្តែឥឡូវនេះ ខេត្តរតនគិរី បានទទួលនូវការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនស្ទើគ្រប់វិស័យ ជាពិសសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនដែលជាយុទ្ធសាស្រ្តការពារបូរណភាពទឹកដី ។
ទោះជាយ៉ាងណាសម្តេចធិបតី បានអះអាងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានដកខ្លួនចេញពី CLV កន្លងទៅនេះ ដែលទាញបានសមិទ្ធផលជាច្រើនរួចទៅហើយក្រោមការជួយគាំទ្រពីដៃគូរសហប្រតិបត្តិការ ដូចជាជប៉ុន និងធនាគារពិភពលោក និងអង្គការនានាជាដើមនោះ ប៉ុន្តែឥឡូវនេះ រាជរដ្ឋាភិបាលក៏បានសមត្ថភាពក្នុងការអភិវឌ្ឍបន្តទឿទៀត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែនដែលជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការការពារបូរណភាពទឹកដី៕
អត្ថបទ មុត សុទ្ធ











-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ