ព័ត៌មាន
សម្ព័ន្ធភាពគណបក្សនយោបាយចំនួន២៦ នាំអំណោយជូនកងទ័ព ដើម្បីបង្ហាញស្មារតីជាតិនិយម
ព្រះវិហារ៖ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន២៦គណបក្ស បាននាំអំណោយចែកជូនកងទ័ពនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ ដើម្បីបង្ហាញពីស្មារតីជាតិនិយម ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦គណបក្សដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដឹកនាំគណៈប្រតិភូប្រធានគណបក្សនយោបាយ ចូលរួមក្នុងពិធីសំណេះសំណាល និងនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ចែកជូនដល់កងទ័ពនៃបញ្ជាការដ្ឋានកងអង្គរក្ស ដែលឈរជើងតាមបន្ទាត់ព្រំដែននៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក រឿង វុទ្ធី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស។
ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្តែងការពេញចិត្តចំពោះសកម្មភាពរបស់គណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នា ប៉ុន្តែក្នុងកាលៈទេសៈដ៏សំខាន់នេះគណបក្សនយោបាយបានរួបរួមគ្នាបង្ហាញពីស្មារតីខ្មែរតែមួយ និងសាមគ្គីជាធ្លុងមួយ ក្នុងការគាំទ្រដល់គោលជំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបូរណទឹកដី ដើម្បីជាតិមាតុភូមិ។
ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ថ្លែងថា សកម្មភាពចែកអំណោយជូនកងទ័ពនាពេលនេះ ជាការបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិរបស់ប្រជាជនខ្មែរគ្រប់និន្នាការ ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។
តាមរយៈការចូលរួមឧបត្ថម្ភថវិការបស់សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦គណបក្ស គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់បងប្អូនក្នុង និងក្រៅប្រទេស ដែលបានចូលរួមផ្ដល់ជាសម្ភារៈស្បៀង អាហារដល់កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីនេះ ជាការលើកទឹកចិត្តមួយយ៉ាងសំខាន់ដល់កងទ័ព៕

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន3 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន2 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន7 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥