ព័ត៌មាន
ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង អ្នកដំណើរ និងលំហូទំនិញបន្តចរាចរ ខណៈច្រកនឹងបើកនៅម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤ល្ងាច
ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង អ្នកដំណើរ និងលំហូទំនិញបន្តចរាចរ ដោយគោរពលក្ខខណ្ឌមួយចំនួន ខណៈច្រកព្រំដែននឹងបើកនៅម៉ោង ៩ព្រឹក និងបិទនៅម៉ោង ៤ល្ងាច។ នេះបើតាមការឱ្យដឹងពី រដ្ឋបាលខេត្តកោះកុង។
ការកែសម្រួលម៉ោងបើកបិទ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នេះ គឺឆ្លើយតបទៅភាគីថៃ ដែលបានផ្លាស់ប្ដូរម៉ោងបើកច្រកនៅម៉ោង ៨ព្រឹក និងបិទច្រកនៅ៤ រសៀល នៅច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។
តាមរបាយការណ៍នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ របស់លោកសុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាមបានឱ្យដឹងថា មេបញ្ជាការវរៈការពារព្រំដែនលេខ ១៨២ថៃ ប្រចាំមាត់ច្រកហាតលេកបានឱ្យកម្លាំងប៉ុស្តិ៍ដឹងថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ធ្វើការផ្លាស់ប្ដូរ ម៉ោងបើក បិទច្រក។ របាយការណ៍បញ្ជាក់ថា ម៉ោងបើកច្រកពីម៉ោង ០៦:០០នាទី ទៅបើកម៉ោង ០៨:០០នាទីព្រឹក និងម៉ោងបិទច្រកពីម៉ោង ២២:០០នាទី មកបិទម៉ោង១៦:០០នាទី។ ទោះយ៉ាងណា លោកកំពុងប្រជុំបន្ថែមទៀតជាមួយភាគីថៃ សម្រាប់ព័ត៌មានលម្អិតនឹងជូនដំណឹងតាមក្រោយទៀត។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ភាគីថៃ បានដាក់លក្ខខណ្ឌចំពោះអ្នកដំណើរប្រើឯកសារតម្រូវដូចខាងក្រោម៖
១.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនក្នុងគោលបំណងទៅទេសចរណ៍ មិនអនុញ្ញាតអោយចូលប្រទេសថៃតែចេញពីប្រទេសថៃបាន។
២.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនទៅពេទ្យ ឬអ្នកជំងឺ អនុញ្ញាតធម្មតា។ ៣.ពលរដ្ឋខ្មែរប្រើប័ណ្ណព្រំដែន (Borderpass) អនុញ្ញាតអោយចេញ-ចូល។
៤.ពលករខ្មែរ ប្រើលិខិតឆ្លងដែន ឬ (Borderpass) អនុញ្ញាតអោយចេញ-ចូលបាន។ ៥.ពលរដ្ឋថៃប្រើលិខិតឆ្លងដែនចូលប្រទេសថៃបាន តែមិនអនុញ្ញាតអោយចេញ។ ៦.ពលរដ្ឋថៃប្រើប័ណ្ណព្រំដែន(Borderpass) អនុញ្ញាតអោយចេញ-ចូលបាន ។ ៧.ពលរដ្ឋប្រទេសទី៣ អនុញ្ញាតអោយចេញ-ចូលធម្មតា។ ៨.រថយន្តដឹកទំនិញអនុញ្ញាតអោយចេញ-ចូលធម្មតា៕
អត្ថបទ៖ ឈឹម មករា







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន