ព័ត៌មាន
រយៈពេល៧ថ្ងៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជួយមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានថវិកាជាង ៤,៣ លានដុល្លារពីសប្បុរសជន
ភ្នំពេញ៖ ពាក់ព័ន្ធនឹងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលបានផ្តួចផ្តើមគំនិតដោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា គឺមកដល់ពេលនេះ ទទួលបានថវិកាប្រមាណជាង៤លាន៣សែនដុល្លារហើយ ត្រឹមតែរយៈពេលប្រមាណ១សប្តាហ៍ប៉ុណ្ណោះ ដែលចំនួននេះបានច្រើនជាងរយៈពេល១ខែក្នុងយុទ្ធនាការឆ្នាំមុនទៅទៀត។

ក្នុងយុទ្ធនាការធ្វើនៅផ្លូវថ្មើរជើង លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រាប់ថា ក្នុងរយៈពេលប្រមាណ១សប្តាហ៍ នៃយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ មានប្រជាពលរដ្ឋបានចូលរួមមានប្រមាណជាង២៤ម៉ឺន៥ពាន់នាក់ និងទទួលបានថវិកាប្រមាណ៤លាន៣សែនដុល្លារ ហើយចំនួននេះបើប្រៀបធៀបនឹងឆ្នាំមុនក្នុងរយៈពេលមួយខែពេញ មានបងប្អូនប្រជាពលរដ្ឋបានចូលរួម មានត្រឹម២៤ម៉ឺននាក់ប៉ុណ្ណោះ និងទទួលបានថវិកាត្រឹមតែ៣លាន៣សែនដុល្លារ ប៉ុន្តឺឆ្នាំនេះត្រឹមរយៈពេល១សប្តាហ៍ ទទួលបានចំនួនមនុស្ស និងចំនួនថវិកាច្រើនជាងឆ្នាំមុនទៅទៀត មានន័យថា បងប្អូនប្រជាពលរដ្ឋយល់ច្បាស់ពីតម្លៃនៃមន្ទីរពេទ្យគន្ធបុប្ផា។
ចំណែកលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលរបស់មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រាប់ដែរថា យុទ្ធនាការនេះ នៅតែត្រូវការឱ្យបងប្អូនប្រជាពលរដ្ឋចូលរួម ដើម្បីបន្តជួយមន្ទីរពេទ្យគន្ធបុប្ផា ជាក់ស្តែងនៅក្នុងចុងសប្តាហ៍ទី១ខែមិថុនា ក្រុមការងារបានរៀបចំធ្វើយុទ្ធនាការនៅផ្លូវថ្មើរជើង ចុងសប្តាហ៍ទី២ធ្វើយុទ្ធនាការនៅខេត្តសៀមរាប ចុងសប្តាហ៍ទី៣ធ្វើតាមបណ្តាសហគមន៍ខ្មែរនៅបរទេស ហើយចុងសប្តាហ៍ទី៤។
ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រាប់ដែរថា ពួកគាត់ពេញចិត្ត ចំពោះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ព្រោះយុទ្ធនាការមួយនេះ នឹងជួយធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផា កាន់តែមានលទ្ធភាពក្នុងការព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ ដោយសារមន្ទីរពេទ្យទេវតាមួយនេះ បានចំណាយថវិកាជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ ពិសេសការព្យាបាលទំាងអស់មិនយកថវិកាពីអ្នកជំងឺណាម្នាក់ឡើយហើយពួកគាត់នឹងចូលរួមជាមួយនឹងយុទ្ធនាការនេះ។
ចំពោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សាន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណដល់សប្បុ រសជននានាដែលបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងនេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាដែលបានផ្តួចផ្តើមគំនិតជួយមន្ទីរពេទ្យគន្ធបុប្ផា ហើយសង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានាចូលរួមបរិច្ចាគបន្តទៀត ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ថ្ងៃ មានកុមារមកទទួលសេវាព្យាបាលមានប្រមាណ៣៥០០នាក់ ហើយក្នុងចំណោមកុមារ៣៥០០នាក់ ដែលមកទទួលសេវាព្យាបាល ក៏មានកុមារប្រមាណ៥០០នាក់ ដែលមានអារៈធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះវិញ មានប្រមាណ៥០០នាក់ ដែលមកពិនិត្យផ្ទៃពោះ និងសម្រាលកូន ដោយសរុបជារួមមានប្រមាណ៤ពាន់នាក់ ហើយតែងមានអ្នកជំងឺនៅគេងក្នុងពេទ្យរាល់ថ្ងៃមានប្រមាណ២ពាន់នាក់ និងបានចំណាយថវិកាក្នុងការព្យាបាលអស់ប្រមាណជាង១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ហើយបើគិតការចំណាយក្នុងរយៈពេលមួយឆ្នាំអស់ថវិកាប្រមាណជាង៤២លានដុល្លារ៕ អត្ថបទ៖ គង់ រ៉េន

-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម