ព័ត៌មាន
តំណាងសមាគម៖ សិប្បកម្មក្នុងស្រុកកំពុងរីកចម្រើន និងកំពុងផ្គត់ផ្គង់លើទីផ្សារជំនួសការនាំចូល
តំណាងសមាគមក្នុងស្រុកមួយ បង្ហាញអំពីការចម្រើនចំពោះសហគ្រាស និងសិប្បកម្មកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ដែលបាននិង កំពុងដំណើរការខ្សែច្រវាក់ផលិតកម្ម ផលិត និងវេចខ្ចប់ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក ជំនួសការនាំចូល ជាពិសេសផលិតផល សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។
លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងពិព័រណ៍ផលិតផលខ្មែរ នៅក្នុងបុរី អ័រគីដេព្រែកលៀប ដែលបានបញ្ចប់នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តពង្រឹងសមត្ថភាពផលិតដល់កសិករ និងតាមបណ្តាសហគមន៍នានា ជាពិសេសសសហគមន៍កសិកម្ម, ពង្រឹងខ្សែ ច្រវាក់ផ្គត់ផ្គង់សម្រាប់ការកែច្នៃផលិតផលកសិកម្ម និងការលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម នេះបង្ហាញឱ្យឃើញពីការខិតខំ ប្រឹងប្រែងកែលម្អស្បៀងឱ្យមានលទ្ធិភាពកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារ ដែលមានគោលដៅធ្វើពិពិធកម្មផលិតផល និង ប្រាក់ចំណូល។
លោកជំទាវ បន្តថា តាមរយៈនៃការផលិត និងកែច្នៃនេះ សម្រាប់សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បច្ចុប្បន្នសមាគមមានសមាជិក សរុបប្រមាណ ៥០០ ដោយសមាជិកនីមួយៗមានផលិតផលមិនតិចជាង១០មុខនោះឡើយ, ក្រៅនេះកម្ពុជាក៏មានសមាគម សហគមន៍ សហគ្រាស និងសិប្បកម្មផលិត និងកែច្នៃផ្សេងៗជាច្រើនទៀត បានកំពុងផលិតរុញចូលទីផ្សារក្នុងស្រុក និងការនាំចេញ ផងដែរ ពោលគឺមកដល់បច្ចុប្បន្ន ប្រសិនគ្មានការនាំចូល ជាពិសេសពីប្រទេសជិតខាង ផលិតផលក្នុងស្រុករបស់កម្ពុជា ក៏អាចឆ្លើយ តបទៅនិងតម្រូវការទីផ្សារបានគ្រប់គ្រាន់។
សូមបញ្ជាក់ថា ជុំវិញការផលិតនិងកែច្នៃនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តគាំទ្រសហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យសេដ្ឋ កិច្ចក្រៅប្រព័ន្ធ ព្រមទាំងដាក់វិធានការលើកទឹកចិត្តជាក់លាក់ ដើម្បីកែលម្អបរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែរីកចម្រើន, ជាក់ស្តែងនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥នេះ បើតាមស្ថិតិគយនិងរដ្ឋាករ, កម្ពុជាបាននាំចេញផលិតផលមានជាច្រើនមុខដូចជា៖ បន្លែ ឬស មើមឈើ និងផលិតផល មួយចំនួន មានទឹកប្រាក់ជាង ៣៦១ លានដុល្លារ, ផលិតផលកែច្នៃចេញពីបន្លែ ផ្លែឈើ គ្រាប់ឈើ ផ្លែឈើស្រស់ និងផ្សេងៗទៀត មាន ទឹកប្រាក់ជិត ៧០ លានដុល្លារ, គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ជិត ៧៥០ លានដុល្លារ ក្រៅពីកម្ពុជាក៏បាននាំចេញផលិតផលកែច្នៃ និង កសិផលស្រស់ផ្សេងៗជាច្រើនទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ