ព័ត៌មាន
មនុស្ស២នាក់ត្រូវបានស្ថាប័នច្បាប់ខេត្តកំពង់ឆ្នាំងឃុំខ្លួន ក្រោយចូលឈូសយកដីគម្របព្រៃក្នុងតំបន់ភ្នំនាងកង្រី-ភ្នំទូកមាស
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ជនត្រូវចោទ២នាក់ ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងធ្វើការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥រួចហើយ ក្រោយពួកគេបានលួចចូលឈូសយកដីគម្របព្រៃឈើក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី-ភ្នំទូកមាស នៅចំណុច៥៥ ស្ថិតក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ទំហំ១,៤៣ហិកតា។
ឯកឧត្តមព្រះរាជអាជ្ញាបានបន្តថា ក្រោយពីឯកឧត្តម បានចុះពិនិត្យនៅទីតាំងប្រព្រឹត្តបទល្មើសឈូសទន្ទ្រានកាន់កាប់ដីព្រៃ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី-ភ្នំទូកមាស នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ តំណាងអយ្យការបានបញ្ជូនជនត្រូវចោទទាំង២នាក់នោះទៅជោក្រមក្រម ដើម្បីបន្តសម្រេចឃុំខ្លួនក្នុងពន្ធនាគារនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។ ចំណែកត្រាក់ទ័រ១គ្រឿងរបស់ជនត្រូវចោទ បានដកហូត និងរក្សាទុកនៅស្នាក់ការឧទ្យានុរក្សស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រចាំស្រុកកំពង់លែងបានអោយដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ជនត្រូវចោទឈ្មោះ កៃ កន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជាម្ចាស់ត្រាក់ទ័រ) បានទទួលប្រាក់ឈ្នួលឈូសពីឈ្មោះ យុត ផល្លី ភេទស្រី អាយុ៣៩ឆ្នាំ ក្នុងតម្លៃ១០ម៉ឺនរៀលក្នុងការឈូសព្រៃនៅទីតាំងនោះរយៈពេល១ម៉ោង។ ឈ្មោះ កៃ កន បានប្រើប្រាស់ត្រាក់ទ័រ១គ្រឿង ម៉ាកគូបូតា កំលាំងM 60-40 ចូលឈូសព្រៃនៅចំណុចអាងក្រពើ ស្ថិក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមាននិយាមកា X472544 និងY1364217។ ក្រោយពីឈូសបានដីទំហំ១,៤៣ហិកតាហើយនោះ ក៏ត្រូវបានកម្លាំងឧទ្យានុរក្សស្រុកកំពង់លែង ឃាត់ខ្លួនតែម្តង។
យោងតាមសកម្មភាពខាងលើនេះ ការឈូសឆាយដីព្រៃយកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានចែងក្នុងមាត្រា៨៥១ ត្រង់ចំណុច ច (ឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕ កាំង ហុងវាស្នា
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ