ព័ត៌មាន
ពលរដ្ឋឃុំស្វាយជ្រំ ខេត្តស្វាយរៀង រីករាយទទួលបានផ្លូវថ្មីសម្រាប់ធ្វើដំណើរ
ស្វាយរៀង ៖ ផ្លូវវបេតុងថ្មីមួយខ្សែ ប្រវែងជាង២គីឡូម៉ែត្របន្ថែមទៀត នៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ត្រូវបានដាក់ឲ្យពលរដ្ឋប្រើប្រាស់បន្ទាប់ពីក្រុមការងារស្ថាបនារួចរាល់ហើយនៅប៉ុន្មានថ្ងៃមុននេះ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំប្រចាំឆ្នាំ២០២៤.២០២៥។
ប្រជាពលរដ្ឋ រស់នៅភូមិស្វាយអាង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមានចំណាប់ អារម្មណ៍សប្បាយរីករាយ ដែលបានផ្លូវថ្នល់ថ្មី តភ្ជាប់ទៅតំបន់ផ្សេងៗនៅក្នុងមូលដ្ឋាននេះ ដែលពីមុនពុំ ធ្លាប់មានផ្លូវថ្នល់ល្អសម្រាប់ប្រើប្រាស់បែបនេះ។
ទាក់ទងទៅនឹងពលរដ្ឋស្នើសុំឱ្យក្រុមការស្ថាបនាលូរំដោះទឹកនៅអមសងខាងផ្លូវ លោក អ៊ឹម ចាន់ មេឃុំស្វាយជ្រំ បានបញ្ជាក់ថា ផ្លូវដែលក្រុមការងារធ្វើរួចរាល់នេះ ជាគម្រោងរបស់រដ្ឋបាលខេត្តជាអ្នកស្ថាប នា តែផ្លូវមួយកំណាត់ ចាប់ពីក្លោងទ្វារវត្តស្វាយជ្រំ ដែលមានប្រវែងជាង១ពាន់ម៉ែត្រ រដ្ឋបាលឃុំ បានស្ថាប នាប្រព័ន្ធរំដោះទឹករួចរាល់ហើយ ៕
អត្ថបទ៖ ភា សារិទ្ធ







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន