ព័ត៌មាន
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ និងបែងចែកជាប្រាំប្រភេទពានរង្វាន់
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៣០០០០ដុល្លារ និងបែងចែកជាប្រាំប្រភេទពានរង្វាន់រួមមាន៖ ១. ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector of the year), ២. ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Inclusion of the year), ៣.មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Content of the year), ៤. ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ (Minister Startup of the year) និង ៥. ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។

សូមជម្រាបជូនថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥(Cambodia Digital Awards 2025) គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

“កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” ធ្វើឡើងក្នុងគោលបំណងជំរុញនិងគាំទ្រនវានុវត្តន៍ធុរៈកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្នដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖
– ការទទួលស្គាល់ (Recognition)៖ អបអរសាទរ និងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិចំពោះសមិទ្ធផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។
– ការជំរុញគាំទ្រ (Empowerment)៖ លើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ស្ថាប័ន និងអង្គភាពរដ្ឋាភិបាល ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញឲ្យមានភាពជោគជ័យរយៈពេលវែងលើបរិវត្តកម្មឌីជីថលនៅក្នុងថ្នាក់តំបន់ និងថ្នាក់សកល។
– ការផ្សារភ្ជាប់ទំនាក់ទំនង (Connection)៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងជាមួយនិងអ្នកនវានុវត្ដន៍ឌីជីថល ធុរជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូស៊ីឌីជីថលនូវកម្ពុជា និងបង្កើនឱ្យមានសមាហរណកម្មនៅក្នុងតំបន់ និងជាសកល។
– ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនបានបង្ហាញនូវស្នាដៃ និងសមិទ្ធផលជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន។

សូមបញ្ជាក់ផងដែរថា “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” នឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda25/៕

-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ