ព័ត៌មាន
កម្ពុជា ចិន និងជប៉ុន ពង្រឹងទំនាក់ទំនងអភិវឌ្ឍលើវិស័យភាពយន្ត និងអភិរក្សហ្វីលឯកសារភាពយន្តកម្ពុជា
កម្ពុជា-ចិន និងជប៉ុន បានក្នុងរយៈពេល ៥ ខែ ឆ្នាំនេះបានពង្រឹងទំានក់ទំនងជាមួយគ្នា លើការអភិវឌ្ឍលើវិស័យភាពយន្ត ក៏ដូចជាការបណ្តុះបណ្តាល និងបញ្រ្ជាបនូវចំណេះដឹងក្នុងវិស័យភាពយន្ត និងពិនិត្យវាយតម្លៃទៅលើគម្រោងអភិរក្សហ្វីលឯកសារភាពយន្តកម្ពុជា។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ បានអនុញ្ញាតដល់ការផលិតភាពយន្តក្នុងស្រុក និងការអនុញ្ញាតជូនផលិតករភាពយន្តបរទេស មកថតភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា និងការអនុញ្ញាតផ្តល់ទិដ្ឋាការសម្រាប់ផ្សព្វផ្សាយ មកចាក់បញ្ចាំងនៅកម្ពុជា។

ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយរដ្ឋបាលភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន ចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យភាពយន្ត នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបើកនូវឱកាសនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍលើវិស័យភាពយន្ត ក៏ដូចជាការបណ្តុះបណ្តាលនិងបញ្រ្ជាបនូវចំណេះដឹង ក្នុងវិស័យភាពយន្ត។

លោក ប៉ុក បូរក្ស ថ្លែងថា កិច្ចសហប្រតិបតិ្តការមួយដែលរៀបចំធ្វើ ហើយនិងបានចុះហត្ថលេខាដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងរដ្ឋបាលភាពយន្តចិន កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ។ លើសពីនេះនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏មានកិច្ចសហប្រតិបតិ្តការជាមួយភាគីជប៉ុន ក្នុងការពិនិត្យវាយតម្លៃទៅលើឯកសារភាពយន្តដែលយើងមាននៅក្នុងបណ្ណសារដ្ឋានរបស់យើង៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម