ព័ត៌មាន
សិប្បករខ្មែរ៖ នៅក្នុងឆ្នាំ២០២៥ នេះ ការលក់ដូរផលិតផលខ្មែរនៅតាមទីផ្សារមានសម្ទុះងើបឡើង
ភ្នំពេញ ៖ សិប្បករខ្មែរជាច្រើនរូប ថ្លែងឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ សិប្បកម្មរបស់ពួកគាត់មានភាពមមាញឹកខ្លាំងជាងមុន នៅក្នុងដំណើរ ការផលិត និងវេចខ្ចប់ផលិតផលរបស់ខ្លួនរុញចូលទីផ្សារ ខណៈប្រជាពលរដ្ឋខ្មែរបាននិងកំពុងងាកមកគាំទ្រ និងប្រើប្រាស់ផលិតផល ក្នុងស្រុក។
សិប្បករដែលជាម្ចាស់សិប្បកម្មកែច្នៃ វេចខ្ចប់ចំណីអាហារ និងកែច្នៃផលិតផលផ្សេងៗនៅក្នុងស្រុក ថ្លែងប្រាប់ BTV ស្តីពីការ ផលិត និងការលក់ដូរនេះថា ស្របតាមការការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និង មធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាពិសេសការយកចិត្តទុករបស់របស់សិប្បករទាំងនោះ តាមរយៈកិច្ចដំណើរការផលិត និងវេចខ្ចប់ ជាផលិតផលដែលមានអនាម័យ និងគុណភាព ក៏ដូចតាមរយៈនៃការចូលព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ គឺបានធ្វើឱ្យសាធារណជន បាន ចាប់អារម្មណ៍ និងគាំទ្រផលិតផលខ្មែរ។
សិប្បករទាំងនោះ ថ្លែងឱ្យដឹងបន្ថែមថា នៅក្នុងរយៈពេលជាង ៥ខែ ឆ្នាំ២០២៥ នេះ ការលក់ដូររបស់ពួកគាត់ មានសម្ទុះខ្លាំង ជាងមុន តាមរយៈការលក់ដូរក្នុងព្រឹត្តិការណ៍ផ្សេងៗ ឬការលក់ដូរនៅតាមទីផ្សារក្តី មានកំណើនឡើងគ្រាន់គួរសម បើធៀបទៅនិងឆ្នាំ កន្លងមក ហើយផលិតផលរបស់ពួកគាត់ ក៏បានហូរចូលទៅកាន់ទីផ្សារទំនើបៗច្រើនជាងមុន ជាពិសេសមាន ផលិតផលមួយចំនួន ក៏បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ, តែទោះបីយ៉ាងណា ពួកគាត់នូវតែអំពាវនាវប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលខ្មែរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីផ្តល់ជាកំលាំងចិត្តក្នុងការបន្តអភិវឌ្ឍន៍អាជីវកម្ម ការចូលរួមបង្កើតការងារ និងប្រាក់ចំណូល។
លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ជុំវិញការលក់ដូររបស់សហគ្រិនក្នុងស្រុកនេះ ស្របពេលប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រ គឺសូមឱ្យសហគ្រិនពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាគុណភាព និងសោភណ្ឌ ភាពនៃការវេចខ្ចប់ និងស្តង់ដារផលិតផលជាដើម ក្នុងនោះលោកជំទាវ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋបន្ថែម សូមជួយគាំទ្រ ផលិតផលខ្មែរ ព្រោះការចូលរបស់អស់លោកអ្នក មិនត្រឹមតែជួយលើកកម្ពស់ផលិតផលខ្មែរប៉ុណ្ណោះទេ គឺជួយដល់កសិករដែលជាអ្នក ដាំដុះ, ការបង្កើតការងារ, និងការបង្កើតនូវតម្លៃបន្ថែមជាដើម។
សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រមទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និងបណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម