ព័ត៌មាន
ត្រីមាសទី១ឆ្នាំនេះ មនុស្សស្លាប់ចំនួន ៣៤៨នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះ៣៤% បើធៀបពេលដូចគ្នាឆាំមុន
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានកកាត់បន្ថយចំនួន២៣៨លើក ស្មើនឹង៣០% (៥៤៣/៧៨១លើក) អ្នកស្លាប់ថយចំនួន៣៩នាក់ ស្មើនឹង១០% (៣៤៨/៣៨៧នាក់) អ្នករបួសថយចំនួន៣៦៧នាក់ ស្មើនឹង៣៤% (៧១៧/១០៨៤នាក់)។ នេះបើតាមរបាយការណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ នៅថ្ងៃទី៩ ខែមិថុនានេះ។

យោងតាមរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា គ្រោះថ្នាក់ទាំងនេះកើតឡើងពីមូលហេតុ បើកបរលើសល្បឿនកំណត់៥១% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១០% វ៉ាជែង៧% ស្រវឹង៥% បត់៣% ល្មើសសញ្ញាចរាចរណ៍២% និងកត្តាយានយន្ត១%។

ឆ្លៀតឱកាសដ៏វិសេសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាមួយការកចិត្តទុកដាក់ បើកបរប្រកបដោយការទទួលខុសត្រូវ និងតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះត្រូវយកអស់ស្មារតីអនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖ ១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត ២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ៨. ត្រូវប្រកាន់ស្តាំជានិច្ច ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ដែលមិនទាន់សម្រេចបាននូវការកាត់បន្ថយគ្រោះថ្នាក់ និងជនរងគ្រោះ ត្រូវខិតខំថែមទៀត ចាត់វិធានការរដ្ឋបាល និងច្បាប់ឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពក្នុងការធានាសុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ សុវត្ថិភាពយានយន្ត និងសុវត្ថិភាពផ្លូវថ្នល់ សំដៅកាត់បន្ថយគ្រោះថ្នាក់ តាមទិសដៅការងាររបស់ គ.ស.ច.គ. ដែលត្រូវប្តេជ្ញារួមគ្នាសម្រេចឱ្យបាននូវការកាត់បន្ថយចំនួនអ្នកស្លាប់នៅបណ្តាឆ្នាំខាងមុខឱ្យចុះនៅត្រឹមតួលេខបីខ្ទង់។
ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តាំផ្ញើដល់អ្នកដែលបានអញ្ជើញចូលរួមក្នុងទិវាសប្តាហ៍ជាតិលើកទី១៦ទាំងអស់ ពេលត្រឡប់ទៅវិញសូមជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញាត់សណ្តាន មិត្តភក្តិ ឱ្យចូលរួមអនុវត្តវិធានការសុវត្ថិភាពខាងលើឱ្យបានខ្ជាប់ខ្ជូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កែប្រែឥរិយាបថក្នុងការធ្វើចរាចរណ៍ប្រកបដោយស្មារតីគោរពច្បាប់ សក្តិសមជាពលដ្ឋដែលមានភាពថ្លៃថ្នូរ៕



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប