ព័ត៌មាន
ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលខេត្តជាប់ព្រំដែនជាមួយថៃ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងកត់ត្រាឱ្យបានច្បាស់លាស់ចំពោះសកម្មភាពរបស់ថៃ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងមួយទៅគ្រប់អភិ បាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយថៃ ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
សេចក្ដីជូនដំណឹងរបស់ក្រសួងដែលចេញនៅថ្ងៃទី១០ មិថុនា បានរំលេចឱ្យដឹងថា នៅក្រោយពីព្រឹត្តកា រណ៍កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកម្លាំងយោធាថៃបានចូលមកបើកការបាញ់ប្រហារលើលេណដ្ឋានកងទ័ពកម្ពុជា ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់បានពលីជីវិតយ៉ាងអាណោចអាធ័មនោះ ក្រសួងមហាផ្ទៃបានតាមដានយ៉ាងយកចិត្តទុកដាក់ និងពិនិត្យឃើញថា សភាពការណ៍នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។
នាពេលថ្មីៗនេះភាគីថៃបានបិទ ឬផ្លាស់ប្តូរពេលវេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្ដីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នោះឡើយ។ ស្ថានការណ៍នេះអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្ត និងខេត្តជាប់ព្រំដែន ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលតម្រូវឱ្យដាក់ចេញនូវវិធានការចាំបាច់ បុរេសកម្ម បត់បែន និងឆាប់រហ័ស ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងន័យនេះ ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតប និងគ្រប់គ្រងសភាពការ ណ៍តានតឹងនាពេលបច្ចុប្បន្នក្នុងស្មារតីម្ចាស់ការ និងភាពប្រុងប្រយ័ត្នខ្ពស់សំដៅថែរក្សាការពារ អធិប តេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម សណ្ដាប់ធ្នាប់របៀបរៀបរយ សាធារណៈ និងប្រក្រតីភាពនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយរក្សាបាននូវព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងមហាផ្ទៃស្នើអ ភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួ យចំនួនដូចជា ណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលឈរជើងនៅតាមបណ្ដោយព្រំដែនឱ្យបន្តតាមដាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងកត់ត្រាឱ្យបានច្បាស់លាស់នូវសកម្មភាពឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលបរិស្ថានតំបន់ព្រំដែន បំពានអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក។ ណែនាំដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់រក្សាទំនាក់ទំនងជាមួយកងកម្លាំងនៃភាគីម្ខាងទៀតក្នុងការដោះស្រាយបញ្ហានានា ដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់បំផុត។ ចំពោះបញ្ហាដែលហួសពីសមត្ថកិច្ច និងសមត្ថភាពរបស់ខ្លួនត្រូវគោរពស្នើសុំគោលការណ៍ពិនិត្យសម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដំ ណោះស្រាយបានទាន់ពេលវេលា។ សម្របសម្រួល និងពិភាក្សាជាមួយអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចថៃ នៅក្នុងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ព្រំដែនតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនផ្លូវការ តាមស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ និងយកចិត្តទុកដាក់តាមដានស្ថានការ ណ៍វិវត្តតាមច្រកទ្វារព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនោះត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក និ ងកងកម្លាំងមានសមត្ថកិច្ចត្រូវទប់ស្កាត់ និងហាមដាច់ខាតមិនឱ្យមានការចេញ-ចូលឆ្លងកាត់ព្រំដែនតា មច្រករបៀង ឬច្រកទ្វារពុំផ្លូវការ ដោយត្រូវមានវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើស។
ខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុ ងទឹកដីថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋ ដែលកំពុងនៅប្រទេសថៃ ឱ្យវិលចូលក្នុងប្រ ទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធនៅតាមខ្សែបន្ទាត់ព្រំដែន។ អប់រំណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន បើមិនចាំបាច់។
ត្រៀមវិធានការសម្រាប់ឆ្លើយតប និងគ្រប់គ្រងស្ថានភាពអាសន្នដែលអាចកើតឡើងជាយថាហេតុ និងផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ តាមការចាំបាច់ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណភាពទឹកដី សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រ ជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ត្រៀមរៀបចំ និងបម្រុងទុករួចជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូលមកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែនក្នុងនោះត្រូវ រៀបចំទីជម្រកសុវត្ថិភាពបណ្ដោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត និងអគ្គិសនីជាដើម។
បែងចែកវេនជូនថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កា ត់ឱ្យប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីតាមដាន រាយការណ៍ និងគ្រប់គ្រងសភាពការណ៍ព្រំដែនក្នុ ងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។ បង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាព លរដ្ឋ ច្រានចោលព័ត៌មានមិនពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែ លមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងនគរបាលការពារព្រំដែន បញ្ឆេះកំហឹង និងអរិភាពរវាងប្រជាជាតិទាំងពីរ ដែលបើកដៃឱ្យក្រុមជ្រុលនិយមបំភ្លឺសាធារណមតិ និងបំផ្លិចបំផ្លាញកិច្ចខិតខំរប ស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងអធិបតេយ្យដ៏មានសារៈសំខា ន់នេះ។
ត្រូវហាមឃាត់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់ហេតុ ឬឯកសារនានាជាមួយភាគីថៃ រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ៕ ដោយ៖ គង់ ឌិន

-
PR NEWS1 week ago
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា សរុបចំនួន ១,០០០,០០០ ដុល្លារ
-
ព័ត៌មាន7 days ago
PRESS BRIEFING | Update on the Implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand
-
ព័ត៌មាន6 days ago
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវីរភាពកងទ័ពពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
-
ព័ត៌មាន7 days ago
PRESS BRIEFING | Update on the implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand
-
ព័ត៌មាន5 days ago
PRESS BRIEFING | Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand
-
ព័ត៌មាន4 days ago
TOP STORY | សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងចាត់វិធានការផ្សេងៗដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួនឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព
-
ព័ត៌មាន3 days ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area
-
ព័ត៌មាន1 week ago
ប្រមុខការពារជាតិកម្ពុជាទូរស័ព្ទទៅមេការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួនដែលបានកើតឡើង អំឡុងពេលអនុវត្តបទឈប់បាញ់