ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋជួយលើកទឹកចិត្តដល់កងទ័ព និងជឿជាក់លើរាជរដ្ឋាភិបាល
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសាអំពាវនាវដល់ប្រជាពលរដ្ឋលើកទឹកចិត្តដល់កងទ័ព និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា_ថៃ។
ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមិថុនានេះ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់កងទ័ព ស្ថិតនៅខេត្តព្រះវិហារ។
នៅក្នុងពិធីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្នុងនាមប្រជាពលរដ្ឋខ្មែរស្រលាញ់ទឹកដីរបស់ប្រទេសយើង គឺត្រូវតាមដានស្ថានការព្រំដែនកម្ពុជា_ថៃ គ្រប់កាលៈទេសៈ និងគាំទ្រលើចំណាត់ការណ៍ទាំងបីរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលក្នុងរួមមាន៖ ការទូត ច្បាប់ និងយោធា។
សម្រាប់ស្បៀង សម្ភារៈ និងថវិកាជូនកងទ័ព និងគ្រួសារកងទ័ពដែលបានពីការចូលរួមចំណែកពីគ្រប់ទិសទីរួមមាន៖ ថវិកាចំនួន 180.000 $ (ដប់ប្រាំបីម៉ឺនដុល្លារ) និងគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
ជាការកត់សំគាល់ ស. ស.យ.ក. បានធ្វើចលនាស្ម័គ្រចិត្តចូលរួមរៃអង្គាសថវិកា និងសម្ភារៈជូនដល់វីរកងទ័ពដែលបង្ហាញពីការគាំទ្រ ដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារជាតិនៅខ្សែបន្ទាត់ព្រំដែន។ គំនិតផ្តួចផ្តើមនេះបានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាព្រះសង្ឃ សាសនិកឥស្លាម គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន កីឡាករ កីឡាការិនី ជាពិសេសបងប្អូនជាកីឡាករប៉ារ៉ាឡាំពិក សិល្បករ សិល្បការិនី សិស្ស និស្សិត ឬមហាជនទូទៅនានា បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅក្នុងនាមជាខ្មែរ ដោយបង្ហាញពីទឹកចិត្ត ឆន្ទះ និងក្ដីស្រលាញ់ដ៏ធំធេងរបស់ប្រជាជនខ្មែរ ក្រោមស្មារតី«ជួយយកអាសារគ្នា រួមគ្នា ដើម្បីកម្ពុជាឆ្លងផុតវិបត្តិ»៕ អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ