ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាននឹងកំពុងចូលរួមគាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យកសិកម្មតាមរយៈការផ្តល់កម្ចីឥណទានមានអាទិភាពខ្ពស់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងបន្តចូលរួមដល់ការរីកលូតលាស់នៅក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការផ្តល់ កម្ចីឥណទានមានអាទិភាពខ្ពស់ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតថា ទាក់ទងការផ្តល់ឥណទាននេះ ក្នុងនោះការចាប់ផ្តើមដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គឺបានផ្តល់ឥណទានលើវិស័យកសិកម្មមុនគេ ប៉ុន្តែក្រោយមកដោយសារការវិវត្តន៍របស់ប្រទេសកម្ពុជា វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ក៏បានផ្តល់ឥណទានទៅដល់វិស័យជាច្រើនផ្សេងៗទៀត ដើម្បីគាំទ្រដល់ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ច។
លោកបន្តថា ជុំវិញការផ្តល់ឥណទាននេះ មកដល់បច្ចុប្បន្នឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅដល់ កសិករច្រើនជាងគេ ជាក់ស្តែងវិស័យកសិកម្ម មានឥណទានប្រមាណ ២១ភាគរយ, ពាណិជ្ជកម្ម លក់រាយ និងជំនួញ មានចំនួន ២០ ភាគរយ, វិស័យសេវាកម្ម ជិត ២១ភាគរយ, សំណង់ ៧ ភាគរយ, ដឹកជញ្ជូនជិត ៣ ភាគរយ និងវិស័យផ្សេងៗ ៣ភាគរយ ។ លោកបន្តថា ទាក់ទិនការផ្តល់ឥណទាននេះដែរ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ការបញ្ចេញឥណទានរបស់មីក្រូហិរញ្ញវត្ថុ គឺមានការប្រយ័ត្ន ប្រយែងខ្ពស់ ដើម្បីប្រាកដថា ការបញ្ចេញឥណទានទាំងនោះពិតជាជួយដល់ការសិករ ហើយកសិករមានលទ្ធភាពបង់សង់ត្រឡប់ មកវិញ។ លោក កាំង តុងងី បញ្ជាក់បន្ថែមថា ជារួម, ការផ្តល់ឥណទានដល់វិស័យកសិកម្មនៅតែល្អ ហើយគ្រឹះមីក្រូហិរញ្ញវត្ថុ នៅតែផ្តល់ អាទិភាពដល់វិស័យនេះ ដើម្បីចូលរួមចំណែកដល់ការរីកលូតលាស់នៅក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលរំពឹងថា ក្នុងឆ្នាំ២០២៥ វិស័យកសិកម្ម នឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១ ភាគរយ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការចិញ្ចឹមសត្វ និងការងើបឡើងនៃអនុវិស័យនេសាទ ក្នុងនោះអនុវិស័យដំណាំត្រូវបាន រំពឹងថា នូវរក្សាកំណើនល្អ ដោយសារការកើនឡើងនៃការវិនិយោគទាំងក្នុងនិងក្រៅស្រុក លើការកែច្នៃផលិតផលកសិកម្ម និងការបង្កើនវិនិយោគសាធារណៈរបស់រដ្ឋជាដើម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម