ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះពិនិត្យស្ថានភាពជីវភាពរស់នៅលោកយាយម្នាក់ជួបការលំបាកនៅបាត់ដំបង
បន្ទាប់ពីបានឃើញព័ត៌មានក្នុងបណ្តាញសង្គម មានគ្រួសារមួយក្នុងស្រុកថ្មគោល មានជីវភាពខ្វះខាតខ្លាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ២០២៥ បានចាត់មន្ត្រីទីស្នាក់ការកណ្តាល សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អនុសាខាស្រុកថ្មគោល និងអាជ្ញាធម៌មូលដ្ឋានចុះពិនិត្យជាក់ស្តែង អំពីស្ថានភាពគ្រួសារលោកយាយ ឯក យិន អាយុ៦៥ឆ្នាំ រស់ភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងមានចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មាធិការ សាខាខេត្តបាត់ដំបង អនុសាខាស្រុកថ្មគោល បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូន លោកយាយ ឯក យិន ហើយខណៈនោះដែរ បានផ្តល់អំណោយជូនលោកយាយ អឿន យាន អ្នកជិតខាង ដែលមានជីវភាពខ្វះខាតផងដែរ។ លោកជំទាវបានបន្តថា “ការចុះមកដល់ខ្នងផ្ទះនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែម របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយណែនាំដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃ និងដល់ខ្នងផ្ទះតែម្តង ហើយការយកអំណោយមកដល់ខ្នងផ្ទះនេះ គឺជាការលើកទឹកចិត្ត និងបញ្ជាក់ថា ពួកគាត់មិននៅឯកោ និងមិនទទួលបានការយកចិត្តទុកដាក់ ដែលបណ្តាលឱ្យដាច់ស្បៀងនោះទេ ជាងនេះទៅទៀត ការចុះមកដល់ខ្នងផ្ទះនេះ ក៏ដើម្បីបានដឹងពីស្ថានភាព ជីវភាព និងការរស់នៅកាន់តែច្បាស់បន្ថែមទៀត។ ជាពិសេស ក្នុងឱកាសចុះមកដោយផ្ទាល់នេះ ឃើញថាស្ថានភាពរស់នៅរបស់លោកយាយ ឯក យិន ពិតជាលំបាកពិតមែន មានមុខរបរធ្វើលំអងចេកលក់ ចិញ្ចឹមចៅប្រុសរហូត២នាក់ថែមទៀត។

លោកយាយ ឯក យិន និងលោកយាយ អឿន យាន មានក្តីរំភើបក្តុកក្តួលឥតឧបមា ដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុត គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន