ព័ត៌មាន
ស្នងការរាជធានី ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ និងសម្តេចធិបតី ចែកជូនកងកម្លាំង និងវរៈកងទ័ពនៅព្រំដែន
ព្រះវិហារ ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំលោកជំទាវ បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល និងវរៈកងទ័ពដែលកំពុងឈរជើងជួរមុខ នៅតំបន់ព្រំដែនកម្ពុជា-ថៃ នាខេត្តព្រះវិហារ ដើម្បីការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់បរទេស ។
ក្នុងឱកាសនោះ គណៈប្រតិភូស្នងការរាជធានី បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនដល់បងប្អូនកងកម្លាំង និងកងទ័ពផងដែរ ។
ឈ្លៀតក្នុងឱកាសដដែលនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោ , សម្ដេចមហាបវរធិបតី , ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែននិងកងទ័ព ទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចដ៍ឧដុង្គឧត្តម ការពារបូរណភាពទឹកដី និងត្រៀមអនុវត្តបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមស្នងការបន្ថែមថា ៖ តាងនាមកងកម្លាំងនគរបាលរាជធានីភ្នំពេញ ក៍ដូចជាប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅសមរភូមិក្រោយបានប្តេជ្ញាគាំទ្រនឹងបន្តជួយឧបត្ថម្ភទាំងសម្ភារៈ , មធ្យបាយ , ថវិការ , ស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ដល់កម្លាំងជួរមុខបន្តបន្ទាប់ទៀត។
ជាពិសេសកងកម្លាំងនគរបាលរាជធានីភ្នំពេញ ទោះក្នុងពេលវេលាមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅរាជធានីភ្នំពេញ ប៉ុន្តែក៍បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីជួុយគាំទ្រកម្លាំងជួរមុខផងដែរ និងជូនពរកម្លាំងជួរមុខមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ៕ លីហេង

















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»