ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រៀបចំសន្និបាតសាខាអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាថ្មីចំនួន១៥រូប
បាត់ដំបង ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំសន្និបាតសាខាអាណ ត្តិទី៦ (២០២៥-២០៣០) នៅសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាក បាទក្រហមកម្ពុជា ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៏តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបប្រមាណ ២៥០នាក់។
គោលបំណងសំខាន់នៃសន្និបាតនេះ គឺ១ពិនិត្យនិងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែន ការទិសដៅអាណត្តិទី៦(២០២៥-២០៣០) ២ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០) ៣បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។ ចំពោះរបាយការណ៍ផែនសកម្មភាពការងារ ដែលរាយការណ៍ដោយឯកឧត្តម ផេង សិទ្ធី សមាជិកគណ:កម្មាធិការសាខាអាណត្តិទី៥ និងហិរញ្ញវត្ថុ ដែលរាយការណ៍ដោយឯកឧត្តម សួស សុភ័ក្ត្រ ហេរញ្ញិកគណ:កម្មាធិការសាខាអាណត្តិទី៥ ក៏មានការចូលរួមមតិយោបល់ គាំទ្រ និងផ្តល់ធាតុចូលពីអស់ លោក លោកស្រី តំណាង អនុសាខា កាកបាទក្រហមកម្ពុជា តាមបណ្តាក្រុង-ស្រុកទាំង១៤ខេត្តផងដែរ។
ក្រោយពីប្រកាសរំសាយ គណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជន គណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប ( ស្ត្រី២រូប ) រួចមកអង្គសន្និបាត បានដំណើរការបោះឆ្នោតជ្រើសរើសសមាសភាព គណៈកម្មាធិការសាខា អាណត្តិទី៦ ដោយជាលទ្ធផលសំឡេងគាំទ្រ៩១ សំឡេងលើ៩៣សំឡេង។ អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មី បានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើសឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៦, ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា, លោក យ៉ូវ សេងគុណ អនុប្រធានគណៈកម្មាធិការសាខា, លោក សុវណ្ណ វិទិត្យា ជាហេរញ្ញិកគណៈ កម្មាធិការសាខា, លោក មាស ដារ៉ា ជាលេខាធិការ គណៈកម្មាធិការសាខា និងសមាជិកចំនួន ១០ រូបទៀត។
ក្នុងឱកាសសន្និបាតនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថា៖ សំឡេងឆ្នោតគាំទ្រ ជាសក្ខីកម្ម នៃការប្រគល់ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នូវភារកិច្ចដ៏ឧត្តុង្គឧត្តម ជាជំនួយការជូនអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងចាប់ពីថ្ងៃនេះតទៅ។ ដូច្នេះដើម្បីលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងសូមអង្គសន្និបាតសាខា បន្តពង្រឹងកម្លាំងសាមគ្គីភាព លើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នា ក្នុងសង្គមជាតិតាមរយៈការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន៣រួមមាន៖ ទី១ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ក្នុងការឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពីវិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ, ទី២ការលើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈម ក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ន តាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។ រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្សពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរមនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារឱ្យមានការចូលរួមពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ។
តាងនាមគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី ៦ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តម ដែលអង្គសន្និបាតបានបោះឆ្នោតគាំទ្រ និងផ្តល់នូវទំនុកចិត្តនេះ ឯកឧត្តម សុខ លូ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ខិតខំបំពេញបេសកម្មមនុស្សធម៌លើវិស័យអាទិភាពទាំង៤ ស្របតាមគោលដៅយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា, ពង្រឹងនិងពង្រីកបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វ ផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ, ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រត្តិបត្តិសាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាកៀរគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាព សកម្ម ភាពមនុស្សធម៌ ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ៕ អត្ថបទ៖ សំ ងីម
















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា