ព័ត៌មាន
អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រ្តីក្រីក្រ ជាអំណោយរបស់សម្តេចតេជោ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ដ ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋាន សម្រាប់ការស្នាក់នៅរបស់និស្សិតស្រ្តីក្រីក្រ មកពីបណ្តាខេត្ត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ
បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្ត្រី ដែលមាន ជីវភាពខ្វះខាត មកពីបណ្តាខេត្ត, ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សហគ្រិនស្ត្រី សរុប ប្រមាណ ២៥០ នាក់។
អគារអន្តេវាសិកដ្ឋាននេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ, ប្រគល់ជូនក្រសួងកិច្ចការនារី ក្រោយការសាងសង់។ គម្រោងនេះសាងសង់លើផ្ទៃដីប្រមាណ ២ ហិកតា, មានអគារចំនួន ១ ខ្នង, កម្ពស់ ៤ ជាន់, មានទំហំ ៨ ៨៥៦ ម៉ែត្រការ៉េ, និងមានបន្ទប់ស្នាក់នៅចំនួន ១២៦ បន្ទប់, ជាន់ ផ្ទាល់ដីមានប៉ុស្តិ៍សុខភាព រដ្ឋបាល និងលំហរជួបជុំ។ គម្រោងនោះគ្រោងសាងសង់រយៈពេល ១៨ ខែ ជាថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។
លោកជំទាវកិត្តិបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច តេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ បងប្អូនស្រ្តី និងក្មេងស្រីនៅទូទាំងប្រទេស តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងអនុត្តរភាពរបស់ស្រ្តី នៅគ្រប់វិស័យ ដើម្បីឱ្យពួកគេក្លាយជាមូលធនមនុស្ស និងមូលធនសង្គមដ៏មានតម្លៃ ព្រមទាំងជាតួអង្គប្រកបដោយសក្តានុពល និងបុរេសកម្ម ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ សំដៅរួមចំណែកកសាងភាពសុខុដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។
អន្តេវាសិកដ្ឋាននេះ មិនត្រឹមតែជាទីកន្លែងសម្រាប់ស្នាក់នៅប្រកបដោយសុវត្ថិភាព សម្រាប់និស្សិតជាស្ត្រី ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពាន និងជម្រកនៃក្តីសង្ឃឹមសម្រាប់ស្ត្រី ឱ្យឈានទៅសម្រេចនូវក្តីសុបិន្ត និងបំណងប្រាថ្នារបស់ ពួកគេ នាពេលអនាគតផងដែរ។ ជាងនេះទៀត អន្តេវាសិកដ្ឋាននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងអនុត្តរភាពស្រ្តីនិងក្មេងស្រី តាមរយៈការទទួលបានការអប់រំកម្រិតខ្ពស់ អភិវឌ្ឍន៍ជំនាញ ដើម្បី ត្រៀមខ្លួនរួចជាស្រេច ជាភ្នាក់ងារដ៏សកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ៕
អត្ថបទ៖ សុន រ៉ាឌី















-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម