ព័ត៌មាន
ឯកឧត្តម អ៊ូ រ៉ាស៊ី ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ជូនកងទ័ពជួរមុខ នៅខេត្តព្រះវិហារ
ព្រះវិហារ៖ ដោយមានការណែនាំ នឹងចង្អុលបង្ហាញ ពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ រ៉ាស៊ី ប្រធានក្រុមការងារទទួលបន្ទុកតំបន់ឆ្នេរខាងកើត (East Coast) បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានរដ្ឋ អនុប្រធានរដ្ឋ និងសមាជិក សមាជិកា ចំណុះឲ្យតំបន់ឆ្នេរខាងកើត មកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ មកជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៨ ទិសទីមួយប្រាសាទព្រះវិហារ។
អំណោយដែលបានប្រគល់ជូន មានដូចក្នុងរូបភាពដែលភ្ជាប់មកជាមួយ គ្រឿងឧបភោគ បរិភោគរួមមាន៖ មីជាតិ120កេះ, ទឹកសុទ្ធកម្ពុជា160កេះ, ទឹកសុទ្ធ50យួរ ,បារីហ្វីន50សុង ,កាហ្វេ80ប្រអប់, ត្រីងៀត50គីឡូក្រាម,ត្រីប្រាហើម30គីឡូក្រាម,ឆៃប៉ូវផ្អែម20គីឡូក្រាម ,សាច់ក្រក10 គីឡូក្រាម ,ទឹកស៊ីអ៊ីវរូបគោ30យួរ, ទឹកត្រី30 យួរ,ត្រីខ80យួរ ,ប្រហុក40ក្រឡ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនធំដូចជា វិទ្យុទាក់ទង22គ្រឿង ,PowerBank + ខ្សែសាក37គ្រឿង, កាមេរ៉ាបង្កប់10គ្រឿង, ថ្នាំពេទ្យ835ប្រអប់, អាវភ្លៀង100អាវ, ខ្សែអង្រឹង5ដុំ, កៅស៊ូតង់(3×5)10 សន្លឹក, ថ្នាំដុសធ្មេញ30ឈុត,បាវ1,000បាវ។
ក្នុងឱកាសសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ឯកឧត្តម អ៊ូ រ៉ាស៊ី បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជា ពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ៊ូ រ៉ាស៊ី ក៏បានបញ្ជាក់នូវការដឹងគុណ អរគុណចំពោះកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ ហើយក្នុងនាមជាបងនិងជាប្អូន និងខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រជាស្បៀង ជាសម្ភារៈ ជូនដល់បងប្អូនបន្តទៀត ក្នុងស្មារតីសាមគ្គីជាតិ ៕ អត្ថបទ បាន ចក់











-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា