ព័ត៌មាន
អគ្គនាយកស៊ីម៉ាក់ជំរុញឱ្យបង្កើនធនធានមនុស្សនិងគ្រូបន្ថែមទៀតដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេង
កំពង់ឆ្នាំង ៖ នៅក្នុងវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកស៊ីម៉ាក់ បានថ្លែងជំរុញឱ្យមានការខិតខំបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពទាំងមន្ត្រី និង គ្រូបន្ថែមទៀត ដើម្បីឱ្យដំណើរការអង្គភាពកាន់តែទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងពិភពលោកទទួល ស្គាល់កាន់តែខ្លាំងលើជំនាញមួយនេះ។
ឯកឧត្តម ហេង រតនា ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោល ការណ៍ហ្វឹកហ្វឺន ការគ្រប់គ្រង ផ្លាស់ប្តូរបទពិសោធន៍ការងាររបស់គ្រូអង្គភាព នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ហេង រតនា បានបន្តថា៖ ដើម្បីអោយអង្គភាពស៊ីម៉ាក់ដំណើរការទៅមុខដោយរលូន និងកាន់តែមានភាពខ្លាំងក្នុងតំបន់ និងអន្តរជាតិ យើងត្រូវការធនធានមនុស្សជាមន្ត្រីសំរាប់បន្តវេន ដែលមានសមត្ថភាពពិតប្រាកដ ខណៈបច្ចុប្បន្ននេះមន្រ្តីស៊ីម៉ាក់ជាង១ពាន់នាក់បានដល់អាយុចូលនិវត្តហើយ។ ដូចនេះយើងត្រូវបណ្តុះបណ្តាលធនធានមនុស្សថ្មីៗបន្ថែមទៀត ទាំងចេះដឹង ចំណេះធ្វើ បច្ចេកទេស និងអោយចូលបម្រើការងារអោយមានបទពិសោធន៍ជាមួយមន្រ្តីចាស់ៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ទើបអ្នកបន្តវេនមានភាពខ្លាំង ដើម្បីប្រគួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗទៀត។ ដោយឡែកការហ្វឹកហ្វឺនកសាង និងបង្កើនសមត្ថភាពដល់គ្រូរបស់ស៊ីម៉ាក់គឺចាំបាច់ណាស់ក្នុងពេលបច្ចុប្បន្ន ក្នុងការពង្រឹងសមត្ថភាព ពហុជំនាញ ជាពិសេសលើបច្ចេកវិទ្យា និងភាសាអង់គ្លេស សម្រាប់ក្រោយឆ្នាំ២០២៥ ក៏ជាកត្តាចាំបាច់ដែលគ្រូទាំងអស់ត្រូវជំរុញខ្លួនឯងអោយកាន់តែមានបទពិសោធន៍ខ្លាំងលើជំនាញដែលខ្លួនមាន ។ អ្វីដែលឯកឧត្តម ព្រួយបារម្ភនោះ គឺពេលបងប្អូនកាន់ទង់ជាតិកម្ពុជាទៅក្រៅប្រទេស គឺទៅជាគ្រូបង្រៀនគេ ដូចនេះសិស្សនៅក្រៅប្រទេសនឹងរង់ចាំចាប់យកនូវចំណេះជំនាញទាំងនោះ ចុះបើទៅហើយនិយាយស្តាប់គ្នាមិនបាន តើយើងគិតបែបណា?
សូមបញ្ជាក់ថា៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ ស៊ីម៉ាក់មានតួនាទីយ៉ាងសំខាន់ ក្នុងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសង្រ្គោះជីវិតប្រជាជន និងការអភិវឌ្ឍន៍ ធ្វើអោយដីមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ ៕
កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម