ព័ត៌មាន
ឯកឧត្តម គួច ចំរើន៖ ជំនាញបច្ចេកទេសគឺស្ពានដ៏រឹងមាំឆ្ពោះទៅកាន់អនាគដ៏ភ្លឺស្វាង
ជំនាញបច្ចេកទេសគឺស្ពានដ៏រឹងមាំឆ្ពោះទៅកាន់អនាគដ៏ភ្លឺស្វាង។ នេះបើតាមប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈភិបាលខេត្តកណ្តាល បានថ្លែងក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ដែលរៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។
នៅក្នុងអង្គពិធី ឯកឧត្តមគួច ចំរើន បានមានប្រសាសន៍ បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់យកអាទិភាព គន្លឹះ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ អាទិភាព “មនុស្ស” គឺជាអាទិភាពចម្បង ទី១ ដែលផ្តោតសំខាន់លើការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យ៉ាងជាក់លាក់ “ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស” ជាមុំទី២ នៃបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់យុវជនដូចជា៖ចាប់យកឱកាសសិក្សាជំនាញដោយឥតគិតថ្លៃ លើជំនាញបច្ចេកទេស និង វិជ្ជាជីវៈណាមួយដែលខ្លួនស្រឡាញ់ ឬមានតម្រូវការទីផ្សារ ដើម្បីមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ជាពិសេសយុវជនដែលមានបណ្ណសមធម៌ ឬងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល/ខែ។ ត្រូវតាំងចិត្តសិក្សាឱ្យបានខ្ជាប់ខ្ជួន នៅពេលបានចូលរៀនហើយ និងខិតខំរៀនសូត្រឱ្យបានពិតប្រាកដ ក្រេបជញ្ជក់យកចំណេះដឹង និងជំនាញឱ្យ បានច្បាស់លាស់ និងកុំមើលស្រាលជំនាញបច្ចេកទេស ដោយត្រូវយល់ថា “ជំនាញពិត ជីវិតប្រសើរ” ហើយជំនាញបច្ចេកទេសគឺជាស្ពានដ៏រឹងមាំឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។
គួរបញ្ជាក់ដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ២០១៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់ សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំង សាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។នៅឆ្នាំ២០២៥នេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៨ ប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី«TVET បង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមដល់យុវជន»។ អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម