ព័ត៌មាន
សម្ដេចតេជោ៖ កម្ពុជាមិនខ្វះអាវុធ ឬកម្លាំងទ័ពវ៉ៃគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វ៉ៃ តែត្រឹមតែការពារខ្លួនប៉ុណ្ណោះ
ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមែនខ្វះអាវុធឬកម្លាំងទ័ពដើម្បីប្រយុគ្នាទេ ប៉ុន្ដែកម្ពុជាមិនចងច្បាំងគ្នាជាមួយអ្នកណាទេ ប៉ុន្ដែកម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការការពារខ្លួនពីការឈ្លានពានរបស់ប្រទេសដទៃ។

សម្ដេចតេជោ បានថ្លែងថា តាមរយៈការបង្ហាញរបស់ក្រុមយោធាជ្រុលនិយមថៃ បានបង្ហាញយ៉ាងច្បាស់ថា ភាគីថៃចង់ប្រយុទ្ធគ្នាជាមួយកម្ពុជា ជាជាងទៅរកការដោះស្រាយតាមផ្លូវតុលាការ។ សម្ដេចបន្ថែមថាកម្ពុជាមិនចងច្បាំងគ្នាជាមួយប្រទេសណាទេ ដូច្នេះហើយទើបកម្ពុជាជ្រើសរើសយកដំណោះស្រាយសន្ដិភាព តាមរយៈការចរចា និងការអនុវត្តច្បាប់ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតី ICJ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ តាមរយៈការអនុវត្តនេះ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន