ព័ត៌មាន
សម្ដេចតេជោ៖ កម្ពុជាទុកពេល២៤ម៉ោងឱ្យថៃ បើកច្រកព្រំដែនវិញ បើមិនបើកកម្ពុជានឹងបិទការនាំចូលបន្លែ ផ្លែឈើពីថៃ
ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាពន្យាពេល ២៤ ម៉ោងឲ្យភាគីថៃ បើកច្រកព្រំដែនជាឯកតោភាគីឲ្យដូចដើមវិញ បើមិនដូច្នោះទេ កម្ពុជានឹងបិទការនាំចូលទំនិញ បន្លែ ផ្លែឈើទាំងអស់ជាមួយថៃ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យដឹងថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃ បានទំនាក់ទំនងមកជជែកពិភាក្សាជាមួយសម្ដេច និងសម្ដេចនាយករដ្ឋមន្រ្ដីអំពីបញ្ហាការបិទព្រំដែននេះ ដើម្បីស្វែងរកការចរចា ប៉ុន្ដែសម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនត្រូវការ ការចរចានោះទេ ពីព្រោះរឿងបិទព្រំដែននេះ គឺភាគីយោធាថៃជាអ្នកចាប់ផ្ដើមមុន ជាអ្នកបិទមុនជាឯកតោភាគី ដូច្នេះភាគីថៃក៏ត្រូវបើកវិញជាឯកតោភាគីដោយមិនចាំបាច់មានការចរចានោះដែរ។
តាមរយៈការថ្លែងសារពិសេសនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗថា ចំពោះបញ្ហាដែលបានកើតឡើងនៅច្រកព្រំដែនកម្ពុជា-ថៃ គឺកើតឡើងពីបញ្ហាផ្ទៃក្នុងរបស់ថៃ កម្ពុជាមិនជ្រៀតជ្រែក និងចង់ចង់យកកិត្តិយសរបស់កម្ពុជាទៅប៉ះពាល់ជាមួយបញ្ហារបស់ថៃនោះទេ ក៏ប៉ុន្ដែសម្រាប់បញ្ហាច្រកព្រំដែនកម្ពុជា-ថៃនេះគឺយោធាថៃជាអ្នកបិទ ដូច្នេះយោធាថៃត្រូវតែជាអ្នកបើកដោយខ្លួនឯង, បន្ទាប់ទៅកម្ពុជានឹងសម្រួលឱ្យបើកដូចដើមវិញដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន