ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ សម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
– សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញថ្លែងសារពិសេសចំនួន ៣ គឺទី១ សារទៅកាន់ពលករកម្ពុជានៅថៃ, ទី២ សារពីករណីច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ និងទី៣ សារអំពីបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការ ICJ ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចតេជោ៖ ការរើងអើងជាតិសាន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម ។
-សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និងសមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និងបន្ធូបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម។ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន។
-សម្ដេចតេជោ ស្នើឱ្យពិនិត្យដោះស្រាយបញ្ហាបំណុលធនាគាររបស់ប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេស ថៃ ដោយការបន្ធូរបន្ថយការប្រាក់ ឬពន្យាពេលបង់ ជាដើម។ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវខិតខំ ជួយស្រោចស្រង់ស្ថានភាពរបស់ពលករខ្មែរ ដែលវិលមកស្រុកវិញ។
-សម្ដេចតេជោ ហ៊ុន សែន អំពាវានាវដល់បងប្អូនប្រជាពលករខ្មែរត្រលប់មកស្រុកកំណើតវិញ ខណៈកម្ពុជាកំសត់ណាស់ទៅហើយ ដូច្នេះសូមបងប្អូនប្រជាពលករខ្មែរកំពុងធ្វើការងារនៅថៃ សូមត្រលប់មកកម្ពុជាវិញ កុំចាំទាល់តែគេដេញ ឬប្រមាថយើង។
-សម្ដេចតេជោ៖ ពលរដ្ឋថៃ កុំបន្ទោសកម្ពុជាចំពោះការបិទច្រកដូង បិទការនាំចូលបន្លែផ្លែឈើមកកម្ពុជា គួរ តែបន្ទោសពួកទាហានរបស់ខ្លួនចុះ ។
-សម្ដេចតេជោ៖ ថ្ងៃនេះ តាមពិតត្រូវបិទច្រកព្រំដែនទាំងអស់នៃការនាំចូលទំនិញពីប្រទេសថៃ។កម្ពុជាពន្យារពេល២៤ម៉ោងទៀត។ បើថ្ងៃនេះភាគីថៃមិនអនុវត្តតាមកិច្ចចរចា កម្ពុជានឹងបិទច្រកទ្វារទាំងស្រុង។
-សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម ខណៈសម្ដេចបានបញ្ជាក់ថា បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ នៅថ្ងៃស្អែកលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានលទ្ធភាពចំពោះការបិទមិនឱ្យការនាំទំនិញថៃមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើច្រកព្រំដែនមិនត្រូវបានថៃឱ្យប្រើប្រាស់ជាឯកតោភាគីឱ្យប្រើប្រាស់ឡើងវិញ។
-សម្ដេចតេជោ ហ៊ុន សែន៖ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញពីថៃចូលមកកម្ពុជា។
– សម្ដេចតេជោ ហ៊ុន សែន ប្រកាសទទួលខុសត្រូវចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅថៃ ឱ្យមកសិក្សានៅកម្ពុជាវិញ បើសិនជាថៃធ្វើទុក្ខបុកម្នេញមិនឱ្យបានសិក្សារៀនសូត្រ។
– សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនខ្មែរដែលទៅព្យាបាលជំងឺនៅថៃ បើសិនជាភាគីថៃមិនព្យាបាលឱ្យសូមត្រលប់មកព្យាបាលនៅខ្មែរវិញកុំបន្តព្យាបាលនៅថៃ។
-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលកម្ពុជាបញ្ជូនករណីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ទាំងបួនទៅ តុលាការ ICJ ព្រោះកម្ពុជា បានដឹងច្បាស់ថា តំបន់នេះនឹងមិនអាចដោះស្រាយជាមួយភាគីថៃបានទេ។
– សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវ៉ៃគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វ៉ៃជាមួយអ្នកណាទេ ហើយកម្ពុជាត្រឹមតែការពារខ្លួនប៉ុណ្ណោះ។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកណាក៏ដោយដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ។
-សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
-សម្ដេចតេជោ៖ កម្ពុជាអះអាងជាថ្មីថា សាលដីកាតុលាការអន្តរជាតិ កម្ពុជានឹងព្រមតាម ដែលជាវិធីល្អនៃ ការដោះស្រាយដោយសន្តិភាព ព្រោះបើប្រយុទ្ធគ្នាដណ្ដើមយកទឹកដី តើនឹងបូជាសាច់ឈាមអស់ប៉ុន្មាន!។
– សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូននៅក្នុងប្រទេស ដែលមានសាច់ញាតិទៅធ្វើការឬរស់នៅប្រទេសថៃ ជួយហៅសាច់ញាតិត្រលប់មកកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលបានត្រៀមសម្របសម្រួល រថយន្តក្រុង និងអាហារសម្រាប់ផ្ដល់ជូនដល់បងប្អូនពេលត្រលប់មកកម្ពុជាវិញ។
-សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមយោធាជ្រុលនិយមថៃ ស្គាល់សម្ដេចឱ្យច្បាស់ ខណៈព្រះករុណា ព្រះមហាក្សត្រខ្មែរបានប្រោសព្រះរាជទាន គោរមងារ «សម្ដេចតេជោ» ជូនដល់សម្តេច គឺមិនមែនជារឿងចៃដន្យនោះទេ។
-សម្ដេចតេជោ៖ កម្ពុជា មិនមែនជាចេកដែលងាយស្រួលទទួលទាននោះទេ។ អ្នកឯងមើលកម្ពុជាខុសហើយ កុំភាន់ច្រឡំឡើយ។
-សម្ដេចតេជោ៖ ផែនទីឯកតោភាគីណាមួយ កម្ពុជាមិនត្រូវបានទទួលស្គាល់នោះទេ កម្ពុជាទទួលស្គាល់ផែនទីកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ១៩០៧ជាផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។

-
ព័ត៌មាន2 days ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
កីឡា5 days ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន3 days ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន3 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន5 days ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន1 week ago
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
-
ព័ត៌មាន1 day ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន1 day ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤