ព័ត៌មាន
រោងចក្រ និងក្រុមហ៊ុនជាច្រើននៅកម្ពុជា បន្តប្រកាសជ្រើសរើសកម្លាំងពលកម្មលើគ្រប់វិស័យ
គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា បានប្រាប់ឱ្យដឹងថា ដោយសារការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសកម្លាំងពលកម្ម ក៏កាន់តែមានភាពចាំបាច់ដើម្បីបម្រើការងារដែលខ្វះខាត។
លោកស្រី កៅ ពិជ្ជរ៉ា បុគ្គលិកផ្នែកធនធានមនុស្ស នៃធនាគារកាណាឌីយ៉ា នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងឱ្យដឹងថា ដើម្បីឆ្លើយតបតម្រូវការកើនឡើង និងខណៈធនាគារបានកំពុងពង្រីកសាខាជាច្រើនថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដូច្នេះតម្រូវការជ្រើសរើសបុគ្គលិកនៅតែបន្តមាន ទាំងនៅស្នាក់កណ្តាលរាជធានីភ្នំពេញ និងស្នាក់ការតាមបណ្តាខេត្ត ក្នុងនោះត្រូវការបុគ្គលិកខាងផ្នែកលក់ ផ្នែកទំនាក់ទំនង និងផ្នែកបច្ចេកវិទ្យាជាដើម។
ស្រដៀងគ្នាលើនេះ លោកផង់ សូដាន់ណារ៉ា មន្រ្តីផ្នែកជ្រើសរើសបុគ្គលិក របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជារោងចក្រផលិតបំណែកគ្រឿងបង្គុំ និងអ្នកនាង ស្រ៊ិន ច័ន្ទបូរមី បុគ្គលិកសមាគមស្បែកជើងកម្ពុជា បានឱ្យ ប៊ីធីវី ដឹងដែរថា នៅក្នុងវិស័យឧស្សាហកម្មរោងចក្រសព្វថ្ងៃនេះ ជាកាពិត នៅតែមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែង និងនៅទូទាំងប្រទេស ដោយសាររោងចក្រមានការពង្រីកអគារ ក៏ដូចជាសង្វាក់ផលិតកម្ម។ ក្នុងនោះសម្រាប់អ្នកមិនចេះសោះក៏ទទួលដែរ ដោយសាររោងចក្រមានការបង្រៀនមុនអនុញ្ញាតចូលបំពេញការងារ។ ពួកគាត់ បានឲ្យដឹងទៀតថា ចំពោះប្រាក់ខែដែលកម្មករនិយោជិត នឹងទទួលបាន រួមមានប្រាក់ឈ្នួលអប្បបរមា បូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និងប្រាក់ស្នាក់នៅនិងធ្វើដំណើរជាដើម ដែលនឹងទទួលបានទៅតាមជំនាញ និងមុខតំណែងនីមួយៗ។
ពាក់ព័ន្ធវិស័យការងារនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា គិតត្រឹមទី១៤ ខែមិថុនា ឆ្នាំ២០២៥ សហគ្រាស គ្រឹះស្ថាននានានៅប្រទេសកម្ពុជាមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២៣ម៉ឺនកន្លែង។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្ម ជាពិសេសកម្លាំងជំនាញ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យប្រកបដោយគុណភាព ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១លាន ៥សែននាក់ ដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងការតម្រង់ទិសគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអនុវត្តតាមអភិក្រមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសិស្សត្រូវ “រៀនឱចប់ រៀនឱ្យចេះ ឱ្យមានការងារ” ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ