ព័ត៌មាន
គណៈប្រតិភូនៃប្រទេសនីហ្សេរីយ៉ា មួយក្រុមមកសិក្សាស្វែងយល់ពីដំណើរការកសាងសន្ដិភាព និងការអភិវឌ្ឍឡើងវិញលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាតាមរយៈការបោសសម្អាតមីន
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសនីហ្សេរីយ៉ា ដឹកនាំដោយលោក Mohammed Goni Alkali នាយកប្រតិបត្តិនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ក្នុងឱកាសបំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ គណៈប្រតិភូនៃប្រទេសនីហ្សេរីយ៉ា មានបំណងសិក្សាស្វែង យល់អំពីបទពិសោធរបស់ប្រទេសកម្ពុជាដែលធ្លាប់ឆ្លង កាត់សម័យសង្រ្គាមជាង៣ទស្សវត្សរ៍ ការបង្រួបបង្រួមជាតិតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ការស្វែងយល់ឲ្យស៊ីជម្រៅពីដំណើរការកសាងសន្ដិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដំណើរការស្ដារនិងការកសាងឡើងវិញ ព្រមទាំងការអភិវឌ្ឍឡើងវិញលើគ្រប់វិស័យប្រកបដោយចីរភាព ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបោស សម្អាតមីន ។
តាមរយៈជំនួបពិភាក្សានេះ លោក Mohammed Goni Alkali បានសម្តែងនូវការកោតសរសើរចំពោះការ សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញឡើងវិញប្រកបដោយភាពខ្លាំង ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្ម ភាពកំចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិ ។ លោកសង្ឃឹមថា អង្គភាព CMAC និងចែករំលែកបទពិសោធន៍ដែលបានអនុវត្តប្រកបដោយជោគជ័យកន្លងមក លើការងារបោសសម្អាតមីនមនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជននៅក្នុងការការពារពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
ឯកឧត្តម ហេង រតនា បានឲ្យដឹងដែរថា គណ:ប្រតិភូពិតជាមានបំណងស្វែង យល់សន្តិភាពនិងសកម្មភាពកម្ចាត់មី&សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ឯកឧត្តមបានបន្តថា រដ្ឋាភិបាលជប៉ុនតាមរយៈJICA បានរៀបចំដំណេីរទស្សនកិច្ចសិក្សានេះឡេីង ដេីម្បីពង្រឹងកិច្ចសហ ប្រតិ បត្តិការអន្តរជាតិ និងការចែករំលែកបទពិសោធសកម្មភាពកម្ចាត់មីនមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសមានបញ្ហាមីន&សំណល់យុទ្ធភណ្ឌសង្គ្រាមនៅលេីពិភពលោក ។ ជាក់ស្តែង អង្គភាពសុីម៉ាក់ត្រៀមសហការជាមួយប្រទសអាហ្វិកចំនួន៥រួមមានប្រទេសនីហ្សេរីយ៉ា ស៊ូដង់ខាងត្បូង អេចូពី ស៊ូដង់ និងប្រទេសសូម៉ាលី ដេីម្បីការហ្វឹកហ្វឺនសកម្មភាពមីនមនុស្សធម៌ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន។
សូមបញ្ជាក់ថា សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា (Federal Republic of Nigeria) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងលិចជាប្រទេស ដែលមានចំនួនប្រជាជនច្រើន ជាងគេនៅទ្វីបអាហ្រ្វិក។ នីហ្សេរីយ៉ាមានទីតាំងភូមិសាស្ត្រនៅរវាងវាលលំហសាហែលទៅភាគខាងជើង និង ឈូង សមុទ្រគីនេនៅភាគខាងត្បូងក្នុងមហា សមុទ្រអាត្លង់ទិក ដោយគ្របដណ្ដប់លើផ្ទៃដីសរុប ៩២៣,៧៦៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ២២៨ លាននាក់ (គិតត្រឹមឆ្នាំ២០២៣) ជាប់លេខ៦លេីសកលលោក ។ ប្រទេសនីហ្សេរីយ៉ា នេះមានសង្គ្រាមកាលពីឆ្នាំ ១៩៦៧ -១៩៧០ និងបន្តមានសង្គ្រាមជាហូរហែរមកទៀតដោយមានជនជាតិ ភាគតិចប្រមាណ២៥០៕ ដោយ ៖ ភារម្យ












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន