ព័ត៌មាន
មន្ត្រីក្រសួងការងារនៅមណ្ឌលសំចតប៉ោយប៉ែត អនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័សចំពោះអនុសាសន៍ ដើម្បីជួយពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័សចំពោះអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។

តាមការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងប្រចាំការនៅតាមមណ្ឌលសំចតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅមណ្ឌលសំចត ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីក្រសួងការងារបាននិងកំពុងបន្តផ្តល់ព័ត៌មានពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ប្រជាពលរដ្ឋជាទូទៅ និងជាពិសេសបងប្អូនពលករខ្មែរ។
លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា មន្ត្រីនៅមណ្ឌលសំចតបានផ្តល់ព័ត៌មានពាក់ព័ន្ធឱកាសការងារប្រមាណជាង ២៣ម៉ឺនកន្លែងនៅទូទាំងប្រទេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស.។
លោកបានគូសបញ្ជាក់ថា “ក្នុងដំណាក់កាលនេះ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជាឯកឧត្តម អភិបាលខេត្ត គឺយើងបានត្រៀមខ្លួនរួចជាស្រេច យើងមានរោង មានទឹក និងអាហារសម្រន់ និងក្រុមការងារមកពីទីភ្នាក់ងារជាតិមុខរបរ និងការងារ វិទ្យាស្ថានពហុបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម ដែលជាសេនាធិការឱ្យក្រសួងការងារ”។
ជាមួយគ្នានេះ លោក មាស សំណាង ប្រធានមជ្ឈមណ្ឌលការងារ ខេត្តបន្ទាយមានជ័យ លើកឡើងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងឱកាសការងារដ៏ច្រើនសម្បូរបែបរបស់កម្ពុជាទៅកាន់បងប្អូនប្រជាពលករដែលបានវិលមកកម្ពុជា និងមានបំណងវិលមកស្រុកកំណើតវិញ។
លោនបានអះអាងថា “យើងបានបញ្ជូនមជ្ឈមណ្ឌលចល័តជារថយន្តសម្រាប់ខាងបន្ទាយមានជ័យ មាន៥គ្រឿង ក្នុងនោះ២គ្រឿងទុកក្នុងក្រុងសិរីសោភ័ណ និង ៣គ្រឿងទៀតទុកនៅប៉ោយប៉ែត យើងមានជាការផ្តល់ជូនព័ត៌មានទូទៅ មានជាការចុះឈ្មោះស្វែងរកការងារធ្វើ ការចែកខិត្តប័ណ្ឌ និងការប្រឹក្សាយោបល់ផ្សេងៗ”។
បន្ថែមពីនេះ លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានត្រៀមខ្លួនរួចរាល់ក្នុងការចុះឈ្មោះជូនបងប្អូនពលករខ្មែរដែលចង់រៀនជំនាញបច្ចេកទេសបន្ថែមទាំងក្នុងខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសកម្ពុជា។
លោកស្រីបញ្ជាក់ថា៖ “សម្រាប់ពលករខ្មែរដែលត្រឡប់មកវិញ យើងមានផ្តល់ជាសម្ភាសក្នុងមណ្ឌលសំចត និងបានចុះឈ្មោះក្នុងប្រព័ន្ធនៃក្រសួងការងារ ហើយយើងបានប្រាប់ពីជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មាននៅក្នុងខេត្តបន្ទាយមានជ័យ”។
ជាមួយគ្នានេះ លោក សាន ណារិន អនុប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រុមការងារបេឡាជាតិសន្តិសុខសង្គមបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងរបបទាំង៣ ដូចជាគ្រោះថ្នាក់ការងារ របបសោធននិវត្តន៍ និងរបរថែទាំសុខភាព និងការថែទាំងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍។
លោកបានលើកឡើងថា៖ “បេឡាជាតិសន្តិសុខសង្គមត្រៀមខ្លួនរួចរាល់ក្នុងការទទួលពលករ ដែលអញ្ជើញមកពីព្រះរាជាណាចក្រថៃ ដើម្បីពន្យល់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គមទាំងបី ទី១ គឺគ្រោះថ្នាក់ការងារ ទី២ ផ្នែកថែទាំងសុខភាព ទី៣ ផ្នែកប្រាក់សោធន មួយទៀតពាក់ព័ន្ធនឹងកម្មករនិយោជិតដែលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាតែគាត់មានដើមទុនខ្លះៗ គាត់អាចទៅធ្វើបណ្ណ ប.ស.ស. បាន ជាបុគ្គលស្វ័យនិយោជន៍”។
គួរបញ្ជាក់ផងដែរថា មណ្ឌលសំចតប៉ោយប៉ែត ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំឡើងដើម្បី ផ្តល់ព័ត៌មាននៃឱកាសការងារជាង ២៣ម៉ឺនកន្លែងទូទាំងប្រទេសកម្ពុជា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ និងអត្ថប្រយោជន៍ ប.ស.ស. នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕









-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា