ព័ត៌មាន
ស្នងការរាជធានីភ្នំពេញប្រគល់ម៉ូតូនិងសម្ភារៈប្រើសម្រាប់ ជាអំណោយរបស់អគ្គស្នងការនគរបាល ដល់មន្រ្តីក្រោមឱវាទ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញប្រគល់មធ្យោបាយម៉ូតូសម្ភារ មួយចំនួនជូនដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលអន្តរាគមន៍ពិសេស និងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ នេះ។
ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណេះសំណាលនិងផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញដែលជានិច្ចជាកាលឯកឧត្តម នាយឧត្តមសេនីយ៍តែងតែគិតគូរពីសុខទុក្ខនិងជួយសម្រួលដោះស្រាយការលំបាកនានាទាំងមធ្យោបាយសម្ភារ ក៏ដូចជាស្បៀងអាហារដើម្បីលើកទឹកចិត្តជូនដល់បងប្អូនកងកម្លាំងដែលបានលះបង់សព្វបែបយ៉ាងបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយមិនគិតនឿយហត់។
ជាងនេះថែមទៀតនៅថ្ងៃនេះ ផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការបានបន្តឧបត្ថម្ភអំណោយមធ្យោបាយម៉ូតូចំនួន១៤គ្រឿង ជូនអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអាវភ្លៀង អំពូលសូឡាមួយចំនួនទៀតជូនដល់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ពិសេសនិងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីយកទៅប្រើប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃបង្កើនប្រសិទ្ធភាពការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។
ជាមួយគ្នានោះ ឯកឧត្តមស្នងការបានផ្តាំផ្ញើដល់កងកម្លាំងដែលទទួលបានសម្ភារយកទៅប្រើប្រាស់នៅពេលនេះតទៅ គឺត្រូវចេះថែរក្សាឲ្យបានល្អ ធានារក្សាការប្រើប្រាស់ឲ្យបានយូរអង្វែងនិងក៍បានណែនាំកងកម្លាំងទាំងអស់បន្តយកចិត្តទុកដាក់បំពេញកិច្ចការងារតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងមានឆន្ទៈខ្ពស់ បម្រើប្រជាពលរដ្ឋដ៍ស្មោះត្រង់ តាមរយៈការគោរពវិន័យកងកម្លាំងនគរបាលជាតិឲ្យបានខ្ជាប់ខ្ជូន គោរពក្រមសីលធម៌វិជ្ជាជីវៈជំនាញ និងជាពិសេសត្រៀមទទួលបទបញ្ជាថ្នាក់លើកិច្ចការងារការពារបូរណភាពទឹកដីបើសិនមានសត្រូវប៉ុនប៉ងឈ្លានពានទឹកកម្ពុជាយើង៕
អត្ថបទ៖ កុម្ភៈ















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន