ព័ត៌មាន
បញ្ហាបិទច្រកព្រំដែនសម្តេចធិបតីផ្តាំទៅភាគីថៃថាកាលបិទក៏ជាឯកតោភាគីហើយចង់បើកវិញក៏ត្រូវធ្វើជាឯកតោភាគីដែរ
ភ្នំពេញ ៖ ទាក់ទងនឹងការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងខ្លាំងៗថា កម្ពុជាគ្មានអ្វីត្រូវចចារជាមួយភាគីថៃ ដើម្បីឲ្យបើកច្រកវិញនោះទេ ដោយសម្តេចបានបញ្ជាក់ថាបើអ្នកចង់បើកវិញសូមបើកជាឯកតោភាគី ខណៈកាលបិទគឺពួកអ្នកបានធ្វើឡើងដោយឯកឯងពោលគឺ ជាឯកតោភាគី។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់រថា កាលអ្នកបិទគឺ ធ្វើឡើងជាឯកតោភាគី ហើយបើចង់បើកវិញក៏ត្រូវធ្វើជាឯកតោភាគីដែរ ដូច្នេះសូមកំមកចចារជាមួយកម្ពុ ជាដើម្បីឲ្យបើកច្រកព្រំដែនវិញអី ដរាបណាពួកអ្នកបើកជាឯកតោភាគីវិញនោះ យ៉ាងយូរប្រាំម៉ោងក្រោយ កម្ពុជានឹងធ្វើការបើកវិញជាក់ជាមិនខាននោះឡើយ។
ទាក់ទងនឹងបញ្ហាបិទច្រកព្រំដែនរវាងកម្ពុជា និងថៃនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាក៏បានសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើការចេញ-ចូល ឬក៏ធ្វើការរកស៊ីនៅតាមព្រំដែននោះផងដែរ ខណៈការដែលកម្ពុជាធ្វើការបិទនេះគឺដើម្បីឆ្លើយតបចំពោះទង្វើព្រហើនរបស់ ភាគីទាហានថៃ ដែលបានធ្វើការបិទច្រកព្រំដែនដោយគ្មានការប្រកាសប្រាប់ភាគីកម្ពុជាជាមុន និងដើម្បី ឆ្លើយតបចំពោះការប្រមាថមើលងាយរបស់ភាគីទាហានថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសផងដែរថា បញ្ហានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពុំមែនការលេងសើច និងមិនមែនជាឆាកល្ខោននោះទេ គឺជាការប្រឈមគ្នាយ៉ាងក្តៅគគុកជាមួយគ្នា ហើយសម្តេចសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមអគតិមួយក្តាប់តូចជាពិសេសក្រុមអ្នកនយោបាយចាស់វស្សាបែជាចោទថា ជាឆាកល្ខោនទៅវិញ៕
អត្ថបទ ៖ បាន ចក់




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន