ព័ត៌មាន
សម្ដេចធិបតី៖កត្តារួបរួមគ្នាស្នេហាជាតិ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កត្តារួបរួមគ្នាស្នេហាជាតិនេះ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ មានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ខណៈប្រវត្តិសាស្រ្ដបានបង្ហាញយ៉ាងច្បាស់ថា កត្តាគ្មានសាមគ្គីភាពផ្ទៃក្នុង ការបែកបាក់គ្នា បានធ្វើឱ្យប្រទេសយើងបែកបាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីការរួបរួមគ្នា ធ្វើឱ្យកម្ពុជាទទួលបានសុខសន្ដិភាពរយៈពេលជាង ៤០ ឆ្នាំមកនេះ។ ហើយរហូតមកដល់ពេលនេះកម្ពុជាអាចម្ចាស់ការលើការរៀបគោលនយោបាយ និងកិច្ចការងារអភិវឌ្ឍប្រទេសជាតិដោយខ្លួនឯង និងអាចពឹងដង្ហើមរស់ដោយខ្លួនឯងបាន។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរួបរួមសាមគ្គីគ្នា ក្នុងកាលៈទេសៈកម្ពុជា កំពុងប្រឈមមុខជាមួយថៃលើបញ្ហាវិវាទព្រំដែន និងត្រូវចូលរួមលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ កុំចាញ់កលព័ត៌មានប្រឌិតរបស់ក្រុមអ្នកនយោបាយជ្រុលនិយមទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ៕
អត្ថបទ៖ វ៉ន ដារ៉ា






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន