ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នាដើរថ្មើរជើងថ្ងៃនេះ មិនមែនជាការបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅនរណាទេ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានប្រសាសន៍បញ្ជាក់ថា ការជួបជុំគ្នារបស់ជនរួមជាតិដើរថ្មើរជើងនៅថ្ងៃនេះ មិនមែនជាការបង្ហាញកម្លាំងឬក៏ការគំរាមកំហែងទៅនរណានោះទេ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជាថែរក្សាភាពចាស់ទុំ ដោះស្រាយដោយសន្ដិវិធីដូចសម្ដេចតេជោ និងសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើង ប៉ុន្ដែការជួបជុំនេះក្នុងនាមមហាគ្រួសារខ្មែរបង្ហាញមនោសញ្ចេតនាជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជាចំពោះការដោះស្រាយការពារបូរណភាពទឹកដីដោយសន្ដិវិធី។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសពិធីដំណើរថ្មើរជើង “Solidarity March“ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា (សាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ) ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានបញ្ជាក់ថា ការជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នាដោយបានសបញ្ជាក់ពីទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរយល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនៃការដើរថ្មើរជើងរបស់ជនរួមជាតិ និងព្រះសង្ឃងប្រាមណ ១៥ ម៉ឺននាក់ នៅព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហើបរឿងរ៉ាវដក់ក្នុងចិត្តចំនួនពីរ ក្នុងនោះទីមួយ មានយុវជនម្នាក់បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំមកដល់ភ្នំពេញដើម្បីទិញអាវនៃកម្មវិធីជាប្រវត្តិសាស្រ្ដនេះទុកជាអនុស្សាវរីយ៍ការចង់ចាំរបស់គាត់ និងមួយទៀតឯកឧត្តមបានជួបប្អូនស្រីម្នាក់ជាភរិយាគ្រួសារកងទ័ពដែលត្រូវជម្លៀសចេញពីផ្ទះនៅបន្ទាត់ព្រំដែន។ ប្អូនស្រីភរិយាយោធិនជួរមុខរូបនេះបានរម្លឹកថា «ប្ដីរបស់គាត់ដែលជាយោធិនបានស្នើឱ្យគាត់នាំកូនទាំង៤នាក់ឱ្យទៅរកទីសុវត្ថិភាពពីព្រោះប្ដីគាត់យកទឹកចិត្តទៅថែរក្សាការពារបូរណភាពទឹកដីរបស់យើង» ដែលនេះគឺជាទឹកចិត្តរបស់កងទ័ព និងប្រជាជនខ្មែរបានសាមគ្គីគ្នា និងឯកភាពជាតិជាធ្លុងមួយ៕ អត្ថបទ៖ វ៉ន ដារ៉ា










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ