ព័ត៌មាន
សម្ដេចធិបតី៖ ការចូលរួមដ៏ច្រើនកុះករក្នុងដំណើរថ្មើជើងបង្ហាញពីស្មារតីស្នេហាជាតិ និងទឹកដីរបស់ពលរដ្ឋខ្មែរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការចូលរួមដ៏ច្រើនកុះករក្នុងដំណើរថ្មើជើង ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ នៅព្រឹកនេះ គឺបង្ហាញអំពីស្មារតីស្នេហាជាតិ ស្នេហាទឹកដីរបស់ប្រជាពលរដ្ឋខ្មែរ និងផ្ដល់នូវកម្លាំងចិត្តដ៏ខ្លាំងដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនខ្មែរយើង។

សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសថ្លែងសារពិ ជូនចំពោះមហាជនក្នុងឱកាសរៀបចំពីធីដំណើរថ្មើរជើងរួមគ្នា (Solidarity March) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិត និងរៀបចំនូវព្រឹត្តិការណ៍នេះឡើងនៅក្នុងកាលៈទេសៈដ៏សំខាន់នេះ ខណៈការជួបជុំគ្នារបស់បងប្អូនជនរួមជាតិនៅព្រឹកនេះ គឺជានិម្មិតរូបនៃឯករាជ្យ និងអធិបតេយ្យជាតិខ្មែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ដំណើរថ្មើជើងរួមគ្នាដែលបងប្អូនជនរួមជាតិនៅព្រឹកនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងផ្ដល់នូវកម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាល ជាពិសេសដល់កងកម្លាំងជួរមុខ ក្នុងការបន្តបំពេញបេសកកម្មការពារ ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពេលព្រមគ្នានៃការបន្តថែរក្សាសន្ដិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គមលើគ្រប់វិស័យ៕ អត្ថបទ៖ វ៉ន ដារ៉ា
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប