ព័ត៌មាន
AVI រកឃើញថា ប្រជាជនកម្ពុជា ៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដោះស្រាយជម្លោះព្រំដែនទៅតុលាការ ICJ
ភ្នំពេញ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីការស្ទង់មតិថា ប្រជាជនកម្ពុជា ៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដោះស្រាយជម្លោះព្រំដែន តុលាការ ICJ និងជាង៩៣.៦% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានឱ្យដឹងថា តាមរយៈការស្ទាបស្ទង់ មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ។ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និង សម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១.៥៨៨ នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជា យុវជន វ័យកណ្តាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា រួមមានពលករក្នុង និងក្រៅស្រុក បុគ្គលិកឯកជន មន្ត្រីរាជការ និស្សិត ក្រុមផ្សេងៗ និងអាជីវករ។
លទ្ធផលសំខាន់ៗនៃការស្ទាបស្ទង់មតិខាងលើនេះ បានបង្ហាញថា៖ ១. ប្រជាជនកម្ពុជាច្រើនលើសលប់ (ជាង៩៣.៦%) ពេញចិត្តចំពោះចំណាត់ការទូទៅរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ ២. ប្រជាជន ៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់ មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌ អន្តរជាតិ (ICJ)។ ក្នុងនោះដែរ ប្រជាជនបានផ្តល់តម្លៃលើការចរចាទ្វេភាគី (២៩.៣%) ដរាប ណាមានការតភ្ជាប់ជាមួយតុលាការ ICJ ហើយប្រជាជនកម្ពុជាតិចតួចប្រមាណ ១.១% មាន ជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ។ ក្នុងចំណោមអ្នកចូលរួម ក្នុងសម្រង់មតិខាងលើ ស្ទើរតែគ្មាននរណាម្នាក់ (ប្រមាណ០.២%) បានជ្រើសរើសមាគ៌ា សង្គ្រាម។ ៣ ប្រជាជនកម្ពុជា ៨៨,៧% ពេញចិត្តចំពោះចំណាត់ការបិទព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបចំពោះការបិទព្រំដែនជាឯកតោភាគីដោយយោធាថៃ។ លើសពីនេះ ប្រជាជន កម្ពុជា ៨៨.៦% គាំទ្រការប្រើប្រាស់ទំនិញក្នុងស្រុក។
៤. ប្រជាជនកម្ពុជា ៧៣,៨% ជឿថាទំនាស់ព្រំដែននេះបង្កដោយយោធាថៃ ហើយ ២៣,១% ជឿថាបង្កដោយពួកជាតិនិយមជ្រុលថៃ ហើយប្រជាជនកម្ពុជាយល់ថារដ្ឋាភិបាលថៃមាន អំណាចតិចតួចនៅក្នុងឥទ្ធិពលនៃការគ្រប់គ្រងរដ្ឋរបស់ថៃ។ ៥. ឆ្លើយតបចំពោះវិធានការដាក់កងកម្លាំងប្រដាប់អាវុធឱ្យត្រៀម២៤ម៉ោងលើ២៤ម៉ោង ប្រជាជនកម្ពុជា ៩៥.៨% គាំទ្របុព្វហេតុការពារជាតិរបស់កងយោពលខេមរភូមិន្ទ ដើម្បីត្រៀម ទប់ស្កាត់ និងឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ។
ជារួមតាមរយៈការស្ទាបស្ទង់មតិខាងលើនេះ AVI បានធ្វើការសន្និដ្ឋានបានថា រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសឯករាជ្យ អធិបតេយ្យ មានភាពម្ចាស់ការ និងមានបទពិសោធន៍ចាស់ទុំផ្នែក នយោបាយ មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស៊ីជម្រៅ និងវែងឆ្ងាយក្នុងការដោះស្រាយជម្លោះតំបន់ព្រំ ដែនជាមួយថៃ។
លើសពីនេះប្រជាជនកម្ពុជាទូទៅគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង ការចាត់វិធានការដោះស្រាយជម្លោះតំបន់ព្រំដែនជាមួយថៃ ដោយទទួលបានព័ត៌មាន និងការពន្យល់ ច្បាស់លាស់ ត្រឹមត្រូវ និងម៉ឺងម៉ាត់ពីមេដឹកនាំកម្ពុជា។ ក្នុងន័យនេះកម្ពុជាជ្រើសរើសយកដំណោះ ស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និង សម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕









-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប