ព័ត៌មាន
អ្នកនាំពាក្យសម្ដេចតេជោ៖គ្មានសម័យកាលណាថៃញញើតខ្មែរជាងសម័យតេជោ និងសម័យធិបតីនេះទេ ខណៈលោកផ្ដាំទៅនាយករដ្ឋមន្រ្ដីថៃកុំបារម្ភពីប្រជាប្រិយភាពសម្ដេចតេជោគួរគិតគូរពីរឿងផ្ទៃក្នុងខ្លួនវិញ
ភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា គ្មានសម័យកាលណា ដែលថៃញញើតខ្មែរជាងសម័យសម្ដេចតេជោ និងសម័យកាលសម្ដេចធិបតីនេះទេ, លោកក៏បានផ្ដាំទៅនាយករដ្ឋមន្រ្ដី និងអ្នកនាំពាក្យការបរទេសថៃកុំបារម្ភពីប្រជាប្រិយភាពសម្ដេចតេជោ និងសម្ដេចធិបតី ព្រោះពលរដ្ឋកម្ពុជានៅជាមួយសម្ដេចទាំងទ្វេយូរហើយ។
លោកបានថ្លែងថា៖«តាំងពីមានជម្លោះព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដីហើយឲ្យគេប្រមាថនិងឈ្លានពានបានទេ។ ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា ដែលថៃញញើតខ្មែរជាងសម័យតេជោ និងធិបតីនោះទេ។ បើអានប្រវត្តិសាស្រ្តមេដឹកនាំខ្មែរខ្លះកាលពីអតីតកាលធ្លាប់ត្រូវបានសៀមប្រើប្រាស់»។
ពាក់ព័ន្ធនឹងលោកស្រីនាយករដ្ឋមន្រ្ដីបានចោទប្រកាន់មកសម្ដេចតេជោថា ការទម្លាយសារសន្ទនានេះ គឺដើម្បីទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានការគាំទ្រសម្ដេចសម្ដេចជោ និងសម្ដេចធិបតី។ លោក ធីរិទ្ធ បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាប្រិយភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមានក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជាយូរណាស់មកហើយ។ ប្រជាពលរដ្ឋខ្មែរ គាំទ្រ និងស្រឡាញ់ ចំពោះសម្ដេចតេជោ ដែលជាថ្នាក់ដឹកនាំប្រកបដោយភាពវ័យឆ្លាត និងពោពេញដោយយុទ្ធសាស្រ្ដ នៅក្នុងការដោះស្រាយ ទប់ទល់ជាមួយសត្រូវឈ្លានពាន។
លោកបញ្ជាក់ថា សំឡេងរបស់ប្រជាពលរដ្ឋខ្មែរ គឺជាសំឡេង ដែលឈរជាមួយនឹងសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ឈរជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្ដីកម្ពុជា។
លោក ធីរិទ្ធ បន្ថែមថា៖«នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាលកម្ពុជា សំឡេងរបស់យើងគឺសំឡេងតែមួយ។ ខ្ញុំគិតថា នាយករដ្ឋមន្រ្ដីថៃ ឬក៏អ្នកនាំពាក្យក្រសួង ការបរទេសថៃ គួរតែកុំបារម្ភ កុំគិតពីប្រជាប្រិយភាពរបស់សម្ដេចតេជោអី ព្រោះប្រជាប្រិយភាពរបស់ម្ដេចតេជោវាលើសលប់ វាច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា ដែលគាំទ្រលោក។ គិតពីរឿងផ្ទៃក្នុងប្រទេសខ្លួនឯង ដែលមានការបែងចែក ការមិនស្ដាប់គ្នា ការមិនឯកភាពគ្នា ឬក៏ការនិយាយមិនមែនជាសំឡេងតែមួយ, យោធាផ្សេង រដ្ឋាភិបាលផ្សេង ដែលធ្វើឱ្យពិបាកនៅក្នុងការរកដំណោះស្រាយ»៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន