ព័ត៌មាន
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកស្រីបញ្ចប់បេសកកម្មការងារនៅកម្ពុជា
(ភ្នំពេញ) ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា។
តាមនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី Alissar Chaker សម្រាប់ការចូលរួមចំណែកក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមីន និងអង្គការ UNDP និងការគាំទ្រយ៉ាងសកម្មក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល (Clearing for Results)។
ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់តាំងពីឆ្នាំ ២០០៦ ដែលបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងជួយលេីកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជាច្រើននៅតំបន់ដែលពាក់ព័ន្ធ។
ឯកឧត្ដម លី ធុជ បានចាត់ទុកកម្មវិធី UNDP មិនត្រឹមតែជាដៃគូដ៏លេចធ្លោសម្រាប់វិស័យសកម្មភាពមីន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបាននូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការធ្វើឱ្យប្រសើរឡេីងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ចុងបញ្ចប់នៃកិច្ចជំនួប ឯកឧត្ដមបណ្ឌិត លី ធុជ បានជូនពរលោកស្រី Alissar Chaker ទទួលបានជោគជ័យបន្ដទៀតក្នុងបេសកកម្មថ្មី និងសង្ឃឹមថានឹងមានឱកាសចាប់ដៃសហការជាមួយគ្នាវិញនៅពេលអនាគត៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន