ព័ត៌មាន
រដ្ឋាភិបាលថៃ ត្រូវបានរង្គោះរង្គើ ដោយសារការដកខ្លួនចេញរបស់បក្សភូមចៃថៃ ពីគណបក្សចម្រុះដ៏ធំ
គណបក្ស ភូមចៃថៃ (Bhumjaithai) បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ទទួលខុសត្រូវចំពោះវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះ គណបក្សនេះ បានចង្អុលបង្ហាញថា ការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងយោធារបស់ប្រទេសថៃ ដូចដែលសាធារណជនបានដឹងរួចហើយ។គណបក្ស ភូមចៃថៃ បាននិយាយថា គណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនបានកោះប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយបានសម្រេចចិត្តដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ក្រុមរដ្ឋមន្រ្តីមកពីគណបក្ស Bhumjaithai បានដាក់លិខិតលាលែងពីតំណែងរបស់ពួកគេទៅកាន់នាយករដ្ឋមន្រ្តី ដែលមានសុពលភាពចាប់ពីថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២៥ “នេះ ។គណបក្សនេះក៏បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរជាតិ ប្រជាជន និងយោធារបស់ប្រទេសថៃ។

គណបក្ស Bhumjaithai បានបញ្ជាក់ពីការត្រៀមខ្លួនធ្វើការជាមួយប្រជាជនថៃ គាំទ្រយោធា និងជួយមន្ត្រីក្នុងការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ប្រទេសថៃ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
គួររម្លឹកថាការដកខ្លួនរបស់គណបក្ស ភូមចៃថៃ ពាក់ព័ន្ធនឹងផែនការរុះរើគណៈរដ្ឋមន្ត្រីដោយគណបក្សភឿថៃ ទាមទារយកក្រសួងមហាផ្ទៃដែលបច្ចុប្បន្នស្ថិតក្នុងដៃរបស់មេដឹកនាំគណបក្សភូមចៃថៃ លោក អានុទិន ឆានវ៉រ៉ាគុណ ប៉ុន្តែជាការដោះដូរ គណបក្សភូមិចៃថៃ ទាមទារតំណែងក្រសួងពីរ ត្រឡប់មកវិញ ដោយការទាមទារនេះ ត្រូវបានទាត់ចោលដោយគណបក្សភឿថៃ និង ទុកឱកាស៤៨ម៉ោង ក្នុងការសម្រេចចិត្ត ។ កាលពីរាត្រីថ្ងៃពុធយប់មិញ ជារយៈពេល៤៨ម៉ោង ដែលគណបក្សភូមចៃថៃ ត្រូវដកខ្លួនចេញតាមការតាំងចិត្តដោយសារតែខ្លួនមិនបានតំណែងក្រសួងពីរ ជាការដោះដូរក្រសួងមហាផ្ទៃ ដែលស្ថិតក្នុងកូតារបស់ខ្លួន ៕
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ