ព័ត៌មាន
អ្នកនាំពាក្យសម្តេចតេជោ ផ្តាំទៅអ្នកនាំពាក្យការបទេសថៃថា កុំបារម្ភចំពោះប្រជាប្រិយភាពសម្តេចតេជោធ្វើអ្វី
អ្នកនាំពាក្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានឆ្លើយតប និងផ្តាំទៅ កាន់អ្នកនាំពាក្យរបស់ក្រសួងការទេស និងនាយករដ្ឋមន្រ្តីថៃថា កុំបារម្ភចំពោះប្រជាប្រិយភាពរបស់សម្តេចតេជោធ្វើអ្វី ខណៈសំឡេងរបស់ប្រជាពលរដ្ឋខ្មែរគឺជាសំឡេងដែលឈរជាមួយ និងសម្តេចតេជោ ហ៊ុន សែន ជានិច្ច ផ្ទុយទៅវិញមានតែផ្ទៃក្នុងភាគីថៃទៅវិញទេ ដែលបានបែងចែក មិនស្តាប់គ្នា ពោលគឺខាងយោធា ទៅផ្សេង រដ្ឋាភិបាលទៅផ្សឹងនោះ។

ការឆ្លើយតបរបស់អ្នកនាំពាក្យរូបនេះ គឺបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ បានរិះគន់ការប្រមូលផ្តុំគ្នាដើរដោយថ្មើរជើងដែលរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ “SOLIDARITY MARCH” នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានប្រជាជនខ្មែររាប់សែននាក់ចូលរួម ថាបានធ្វើឡើងដើម្បីយកប្រជាប្រិយភាពនោះ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា«សម្រាប់ប្រជាប្រិយភាពរបស់សម្តេចតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមាននៅក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាយូរមកហើយ ប្រជាពលរដ្ឋខ្មែរគាំទ្រ និងស្រលាញ់ចំ ពោះសម្តេចតេជោ ដែលជាថ្នាក់ដឹកនាំ ប្រកបដោយភាពវៃឆ្លាត និងពោពេញដោយយុទ្ធសាស្រ្ត នៅក្នុងការ ដោះស្រាយទប់ទល់ជាមួយសត្រូវឈ្លានពាន ហើយសំឡេងរបស់ប្រជាពលរដ្ឋខ្មែរ គឺជាសំឡេងដែលឈរ ជាមួយនិងសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ឈរជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែល ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីកម្ពុជា»។
លោកជា ធីរិទ្ធ បានបន្ថែមទៀតថា«នៅក្នុងក្របខណ្ឌប្រទេសកម្ពុជា សំឡេងរបស់យើងគឺជាសំ ឡេងតែមួយ…ខ្ញុំគិតថានាយករដ្ឋមន្រ្តីថៃ ឬក៏អ្នកនាំពាក្យការបរទេសថៃគួរតែកុំបារម្ភ កុំគិតពីរឿងប្រជា ប្រិយភាពរបស់សម្តេចតេជោធ្វើអ្វី ពីព្រោះប្រជាប្រិយភាពរបស់សម្តេចតេជោ គឺវាលើសលប់ ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា ដែលបានគាំទ្រលោក។ គិតពីរឿងនៅក្នុងផ្ទៃក្នុងប្រទេសខ្លួនឯង ដែលមានការ បែងចែក ការមិនស្តាប់គ្នា ការមិនឯកភាពគ្នា ឬការនិយាយមិនមែនជាសំឡេងតែមួយ ដោយយោធាផ្សេង រដ្ឋាភិបាលផ្សេង ដែលធ្វើឲ្យពិបាកនៅក្នុងបញ្ហានៃការរកដំណោះស្រាយនៅក្នុងបញ្ហាព្រំដែនជាមួយកម្ពុជា នោះ»៕អត្ថបទបាន ចក់
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ