ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងរង្វង់ ៥,២% ក្នុងឆ្នាំ២០២៥ ដល់ ៥,៨% នៅឆ្នាំ២០២៨
ក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើង នៅក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ ឆ្នាំ២០២៥ ដល់ ៥,៨ ភាគរយ នៅឆ្នាំ២០២៨ ដែលគាំទ្រដោយវិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម។

ក្រសួងផែនការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាក្រសួងជំនាញ បានវាយតម្លៃរួមគ្នា លើលទ្ធផលព្យាករណ៍កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥-២០២៨ ដោយក្នុងនោះសម្រាប់ឆ្នាំ២០២៥ នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងអាច ស្ថិតនៅក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ, ចំណែកនៅក្នុងឆ្នាំ២០២៦ ថមថយក្នុងរង្វង់ប្រមាណ ៥ ភាគរយ ខណៈនៅក្នុងឆ្នាំ២០២៧ កំណើននេះនឹងបន្តហក់ឡើងវិញ ដល់ប្រមាណក្នុងរង្វង់ ៥,៥ ភាគរយ និងនៅឆ្នាំ២០២៨ ត្រូវបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹង បន្តកើនឡើងដល់ ៥,៨ ភាគរយ។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ជុំវិញបញ្ហា សេដ្ឋកិច្ចនេះ កើនឬថយ គឺអាស្រ័យទៅលើកំលាំងផលិតនៅក្នុងស្រុកសម្រាប់បម្រើទីផ្សារនាំចេញ ក្នុងនោះប្រសិនយើងនាំចេញធៀប ទៅនិងការនំាចូលមានកំណើនខ្ពស់ គឺបានឆ្លុះបញ្ចាំងដល់សម្ទុះលើការផ្គត់ផ្គង់ និងកំលាំងផលិតកម្ម គាំទ្រដល់កំណើនការងារ។ បញ្ហានេះប្រសិនផលិតផលសរុបក្នុងស្រុករបស់មនុស្សម្នាក់ៗកើនឡើង សេដ្ឋកិច្ចក៏នឹងមានកំណើនកើនឡើងតាមនោះផងដែរ។
លោកបណ្ឌិត បន្ថែមថា ជុំវិញបញ្ហាខាងលើនេះឃើញថា កម្ពុជាបានកំពុងស្រូបយកការវិនិយោគ គាំទ្រដល់ការរីកលូតលាស់ នៅក្នុងវិស័យឧស្សាហកម្ម ដែលជាវិស័យចម្បងមួយរបស់កម្ពុជា និងវិស័យសេវាកម្មជាដើម ក្នុងនោះអនុទេសចរណ៍ បានគាំទ្រដល់ ការរីកលូតលាស់របស់កម្ពុជាផងដែរ រួមជាមួយវិស័យកសិកម្ម ក៏បានកំពុងក្លាយជាវិស័យសក្តានុពលនៅក្នុងសេដ្ឋកិច្ច។ លោកបណ្ឌិត សង្កត់ធ្ងន់ថា បញ្ហានេះ, ប្រសិនរាជរដ្ឋាភិបាលជំរុញបង្កើនបន្ថែមទៀតលើផលិតកម្មកសិកម្ម ជាពិសេសនៅលើផលិតកម្មកែច្នៃ, នឹងធ្វើ ឱ្យកម្ពុជាក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក នឹងជួយគាំទ្រកាន់តែខ្លាំង ដល់កំណើននៃការនាំចេញបន្ថែម។
សូមបញ្ជាក់ថា ជុំវិញបញ្ហាសេដ្ឋកិច្ចកម្ពុជា បើយោងតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ ឆ្នាំ២០២៥ ដែលបានវាយតម្លៃជំហ៊ានដំបូង បានកំណត់ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការបន្តកើនឡើង ដោយនឹងសម្រេចបាន កំណើនក្នុងរង្វង់ ៦,៦ ភាគរយ ។ បញ្ហាប្រែប្រួលនេះ ដោយសារនិន្នាការកើតឡើងថ្មីៗ រួមទាំងហានីភ័យ និងភាពមិនប្រាកដប្រជា ទាំងនៅក្នុងក្របខណ្ឌសកល និងតំបន់ដែលកំពុងបន្តផ្លាស់ប្តូរ ដែលជាកម្មវិបាកមកលើក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌ សាធារណៈ៕
អត្ថបទ៖ សុន រ៉ាឌី,

-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប