ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងសម្ពាធឱ្យលាលែងពីតំណែង ជុំវិញភាពច្របូកច្របល់នយោបាយផ្ទៃក្នុង
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានប្រឈមមុខនឹងសម្ពាធឱ្យចុះចេញពីតំណែងនៅថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះ បន្ទាប់ពីលេចធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដែលលោកស្រីបានធ្វើឡើងជាមួយអតីតប្រមុខដឹកនាំប្រទេសកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងភាពច្របូកច្របល់នយោបាយក្នុងប្រទេស ដែលបង្កការខឹងសម្បារយ៉ាងទូលំទូលាយក្នុងសង្គមថៃ និងធ្វើឱ្យដៃគូចម្រុះដ៏សំខាន់មួយឱ្យលាឈប់ពីរដ្ឋាភិបាលចម្រុះ។

រដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សភឿថៃ (Pheu Tha) កំពុងឈានទៅដល់ការដួលរលំ ដោយបានរុញច្រានព្រះរាជាណាចក្រមួយនេះចូលទៅក្នុងជុំនៃអស្ថិរភាពនយោបាយជាថ្មី ខណៈខ្លួនកំពុងស្វះស្វែងរកការជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងបញ្ចៀសការយកពន្ធពាណិជ្ជកម្មដ៏ច្រើនពីប្រធានាធិបតីអាមេរិក Donald Trump។

បក្សអភិរក្សនិយម ភូមចៃថៃ (Bhumjaithai) ដែលជាគណបក្សធំទីពីរនៅក្នុងក្រុមចម្រុះ ជាមួយសមាជិកសភា ៦៩រូប បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះកាលពីថ្ងៃពុធ។ អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកស្រី Paetongtarn មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយលើការដកខ្លួនចេញនេះទេ។

ការរង្គោះរង្គើនេះកើតឡើងស្របពេលមានភាពរកាំរកូសកាន់តែខ្លាំងឡើងក្នុងក្រុមចម្រុះនៃរដ្ឋាភិបាលថៃ។ ការចាកចេញរបស់បក្ស ភូមចៃថៃ បានទុកឱ្យក្រុមចម្រុះដែលកំពុងកាន់អំណាច នៅសល់អាសនៈតែប៉ុន្មានកៅអីប៉ុណ្ណោះលើសំឡេង ២៤៨ ដែលត្រូវការ សម្រាប់សំឡេងភាគច្រើនក្នុងសភា ហើយការបោះឆ្នោតមុនអាណត្តិមួយមើលទៅអាចទៅរួច – ត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីការបោះឆ្នោតចុងក្រោយក្នុងខែឧសភា ឆ្នាំ២០២៣៕
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ