ព័ត៌មាន
កាកបាទក្រហមកម្ពុជា រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹមមក យើងរួមគ្នាសង្រ្គោះជីវិត” ក្រោមអធិបតីភាព លោកជំមកទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងដោយមានការចូលរួមថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា , លោកស្រី Akឆiko Sasaki ប្រធានអង្គការ side by side និងជាអ្នកជំនាញ CPR andិ៨៧ AED , សាស្ត្រាចារ្យ ទីប្រឹក្សា ប្រធានក្លឹបយុវជន និស្សិត និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៥សាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញសរុប ប្រមាណ ៥០០នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានរៀបចំពិធីនេះឡើងប្រកបដោយអត្ថន័យ និងគុណប្រយោជន៍ឥតគណនា ។ព្រោះក្នុងឆ្នាំ២០២៤កន្លងមកមានតម្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោកនៅ រាជធានីភ្នំពេញ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ហើយការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ជាលទ្ធផលមួយមិនទាន់ល្អប្រសើរនៅឡើយ។ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវមាន៩០%នៃតម្រូវការទើបជាគោលដៅល្អ ស្របតាមនិយាមអន្តរជាតិសម្រាប់ប្រទេសជាតិយើង។ ដូច្នេះក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។
ក្នុងឱកាសនោះដែរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា ៖ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមនាពេលព្រឹកនេះមិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំក្នុងការជួយសង្គ្រោះជីវិត និងការលើកកម្ពស់ការយល់ដឹងវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងការប្រែប្រួលអាកាសធាតុ។
ដូចនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងជួយសង្រ្គោះជីវិតអ្នកដែលរងគ្រោះកាកបាទក្រហមកម្ពុជាបានរៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត” ដើម្បីរំលេចពីគុណ សម្បត្តិនៃផ្លាស់ប្តូរជីវិត ដែលអ្នកបរិច្ចាគឈាមបានធ្វើចំពោះអ្នកដែលត្រូវការការផ្តល់ឈាម។ ការបង្ហាញអំពីអំណាចនៃសហគមន៍ និងសាមគ្គីភាពក្នុងការសង្គ្រោះជីវិត តាមរយៈទង្វើសាមញ្ញនៃការ ផ្តល់ឈាម។ យុទ្ធនាការនេះស្វែងរកការបំផុសគំនិតដោយការចែករំលែករឿងពិតរបស់មនុស្សដែលជីវិតរបស់ពួកគេត្រូវបានសង្គ្រោះដោយសារការបរិច្ចាគឈាម ឬបទពិសោធន៍ផ្ទាល់ខ្លួនពីម្ចាស់ជំនួយផ្ទាល់ ការលើកទឹកចិត្តអ្នកបរិច្ចាគទៀងទាត់ឱ្យបន្តការផ្តល់ឱ្យ និងការលើកទឹកចិត្តបុគ្គលដែលមានសុខភាពល្អ ជាពិសេសមនុស្សវ័យជំទង់ឱ្យក្លាយជាអ្នកបរិច្ចាគមុនគេបង្អស់។
តាមរយះកម្មវិធីបរិច្ចាគឈាមថ្ងៃនេះ លោកជំទាវសូមអំពាវនាវដល់យុវជនទាំងអស់ សូមចូលរួមក្នុងបេសកកម្មសង្គ្រោះជីវិតតាមរយៈការក្លាយជាម្ចាស់ជំនួយជាប្រចាំ និងជាអ្នករួមចំណែកដល់ការផ្គត់ផ្គង់ឈាមមានសុវត្ថិភាពដែលអាចទុក ចិត្តបាន។ សូមចាំថា ការបរិច្ចាគនីមួយៗអាចជួយសង្គ្រោះជីវិតបានដល់ទៅបីនាក់ អំពើសប្បុរសរបស់អ្នកអាចមានឥទ្ធិពលដល់ក្តីសង្ឃឹម និងការព្យាបាល។
អ្នកបរិច្ចាគឈាមបានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីដែលរៀបចំដោយកាកបាទក្រហមកម្ពុជា ដែលបានជួយបន្ថែមការយល់ដឹងពីគុណតម្លៃនិងសារៈសំខាន់នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សូមបញ្ជាក់ថា ៖ ក្នុងទិវានេះជាលទ្ធផលឈាមទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តប្រមាណ ១៨៩ ប្លោក៕
អត្ថបទ: សំ ងីម




















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា