ព័ត៌មាន
ឯកឧត្តមបណ្ឌិត ហង្ស សាមឿន បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់គណនេយ្យភាព ការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយ
ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី និងជាអនុប្រធានទី២នៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយតំណាងឯកឧត្តមកិត្តិបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់គណនេយ្យភាព ការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយ ដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និងខូចខាត ដោយគ្រោះមហន្តរាយនៅកម្ពុជាឃេនឌី( CamDi)។
កម្មវិធីនេះឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងពាក់ព័ន្ធនិងអង្កការដៃគូអភិវឌ្ឍន៏នៅកម្ពុជាផងដែរ។
រំលេចថា នៅក្នុងក្របខណ្ឌសេនដាយ (Sendai Framework) សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥ – ២០៣០ CamDi មានតួនាទីជាប្រព័ន្ធកត់ត្រា ចែករំលែក និងធ្វើការគណនាជាសាធារណៈចំពោះការបាត់បង់ និងខូចខាតដោយគ្រោះមហន្ត រាយ និងស្វែងយល់ពីផលប៉ះពាល់សេដ្ឋកិច្ច សង្គម សុខភាព ការអប់រំ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ ។ ប្រព័ន្ធទិន្នន័យនេះត្រូវបានបង្កើតឡើងដោយគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ (UNDP) ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការក្នុងការតាមដាននិងត្រួត្យពិនិត្យ អនុបាតតម្លៃការខូចខាត និងបាត់បង់ដោយគ្រោះមហន្តរាយធម្មជាតិ ដែលជាសូចនាករសម្រាប់ការតាមដានការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងដោយមានក្រសួងជំនាញចំនួន៦ ជាសមាជិកក្នុងការចូលរួមមានដូចជា៖(1) ក្រសួងធនធានទឹក និង ឧតុនិយម(2) ក្រសួង សាធារណការ និងដឹកជញ្ជូន (3)ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (4)ក្រសួងអភិវឌ្ឍន៍ជនបទ(5)សួងអប់រំ យុវជន និង កីឡា និង(6)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ហង្ស សាមឿន បានលើកឡើងថា ក្នុងឆ្នាំ ២០២៤ រាជរដ្ឋាភិបាលក៏បានអនុម័តលើយុទ្ធសាស្រ្តហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ២០២៣-២០២៨ ដែលក្នុងនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ និងក្រសួងពាក់ព័ន្ធត្រូវធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និង ខូចខាត (CamDi)ដើម្បីកត់ត្រាទិន្នន័យការបាត់បង់ និងការ ខូចខាតដោយគ្រោះមហន្តរាយដ៏ទូលំទូលាយនៅគ្រប់វិស័យជំរុញការកែលម្អការរាយការណ៍ទិន្នន័យសារពើពន្ធ និងការរួមបញ្ចូលព័ត៌មានហានិភ័យដែលបានធ្វើបច្ចុប្បន្នភាពទៅក្នុងផែនការសេដ្ឋកិច្ច ។
ឯកឧត្តម ហង្ស សាមឿនបានបន្តថា ក្នុងនាមទេសរដ្ឋ មន្រ្តី គន់ គីម ជំរុញ និងគាំទ្រទៅដល់ក្រសួងនីមួយៗមានភារកិច្ចធ្វើការប៉ាន់ស្មាន និងចូលរួមក្នុងការកត់ត្រា និងតាមដានជាប្រចាំ នូវការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយចំពោះវិស័យរបស់ខ្លួន ដើម្បីប្រើប្រាស់សម្រាប់ការគណនាអនុបាតតម្លៃការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ ដោយក្នុងនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និងខូចខាតដើម្បីធ្វើការកត់ត្រា និងគណនា ដោយប្រៀបធៀបជាមួយផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) របស់ជាតិ និងអនុវត្តការសម្រេចឱ្យបាននូវផែនការសកម្មភាពដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តហិរញ្ញបទានសម្រាប់ហា និភ័យគ្រោះមហន្តរាយ២០២៣-២០២៨ ។ គ.ជ.គ.ម. បានធ្វើការស្វែងរកនិងទទួលបានការគាំទ្រទាំងបច្ចេក ទេស និងថវិកា ដើម្បីជំរុញធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់ គ្រងទិន្នន័យការបាត់បង់និងការខូចខាតនៃគ្រោះ មហន្តរាយកម្ពុជា (CamDi) នេះ។ ដើម្បីរៀបចំ និងអនុវត្តដំណើរការសកម្មភាពជាបន្តបន្ទាប់ធានាសម្រេចបាននូវការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការ បាត់បង់ និងខូចខាតសម្រាប់កម្ពុជា។ ឯកឧត្តមសង្ឃឹមនិងជឿជាក់ថា ការរួមគ្នារបស់យើងអាចពង្រឹងសមត្ថ ភាព ក្នុងការគ្រប់គ្រងទិន្នន័យការបាត់បង់ និងការខូច ខាតនៃគ្រោះមហន្តរាយធម្មជាតិប្រកបដោយប្រសិទ្ធភាព៕










-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប