ព័ត៌មាន
អ្នកនាំពាក្យសម្ដេចតេជោ អស់សំណើចចំពោះអ្នកនាំពាក្យក្រសួងការបរទេសថៃដែលចោទប្រកាន់សម្ដេចតេជោ និងប្រទេសកម្ពុជាដោយភាពក្មេងខ្ចី និងគ្មានហេតុផល
ភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញការអស់សំណើច ចំពោះអ្នកនាំពាក្យក្រសួងការបរទេសថៃនៅពេលនិយាយចោទប្រកាន់សម្ដេចតេជោ និងប្រទេសកម្ពុជាដោយភាពក្មេងខ្ចី និងគ្មានហេតុផល។
លោក ជា ធីរិទ្ធ បង្ហាញការអស់សំណើចបែបនេះ បន្ទាប់ពីមាន អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា សួរអំពីរឿងអ្នកនាំពាក្យរូបនេះវាយប្រហារចោទប្រកាន់មកលើសម្តេចតេជោ។
លោក ជា ធីរិទ្ធ បានថ្លែងថា៖«ខ្ញុំគិតថា វាជារឿងគួរឱ្យអស់សំណើចទៅវិញទេ នៅពេលដែលអ្នកនាំពាក្យក្រសួងការបរទេសថៃនិយាយម្ដងៗ ចោទប្រកាន់សម្ដេចតេជោ ហើយហ៊ាន ហាមាត់ទៅរួចថា សំឡេងសម្ដេចតេជោ គឺប៉ះពាល់ដល់ក្រមសីលធម៌ការទូត និងបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងថៃជាអ្នកជិតខាងនឹងគ្នា»។
លោកបានចោទសួរត្រលប់ទៅអ្នកនាំពាក្យក្រសួងការបទេសថៃវិញថា៖ ថៃ នរណាគេបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី ២៨ ខែឧសភា? ថៃ តើនរណាគេជាអ្នកបិទព្រំដែនជាឯកតោភាគី? ថៃ តើអាហ្នុងឬជាក្រមសីលធម៌ការទូត? តើហ្នុងឬមិនមែនជាសកម្មភាពដែលរំលោភក្រមសីលធម៌ការទូត?
លោកបន្តចោទសួរទៅភាគីថៃថា តើនរណាគេជាអ្នកបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈថៃបានបាញ់ទាហានកម្ពុជាស្លាប់, បិទព្រំដែនដោយឯកតោភាគី, តើអាហ្នុងឬជាសកម្មភាពពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរ? ប៉ុន្ដែវាជាសកម្មភាពបំផ្លាញទំនាក់ទំនង! តើនរណាគេជាអ្នកធ្វើមុនឱ្យពិតប្រាកដ?
លោកបន្តថា៖«អីចឹង ខ្ញុំគិតថាសម្ដេចអ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះ គឺជាសម្ដីមួយដែលគួរឱ្យអស់សំណើច អត់មានការខ្មាស់អៀន។ ខ្ញុំមិនចង់អត្ថាធិប្បាយ ច្រើនចំពោះគាត់ប៉ុន្មានទេ ព្រោះគាត់និយាយមកគឺក្មេងខ្ចី និងចោទប្រកាន់ដែលគ្មានហេតុផល»៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន