ព័ត៌មាន
ក្រសួងបរិស្ថានបន្តរកឃើញក្រុមហ៊ុនប្រភេទកែឆ្នៃស្បែកគោ នៅខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន
កំពង់ស្ពឺ៖ ក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញបានបំពុលបរិស្ថានបង្កឡើងដោយការបញ្ចេញសំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងច្បាប់របស់កម្ពុជា។
យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបូមសំណល់រាវស្រោចលើដីវាលទំនាបពាសវាល ពាសកាល។ លើសពីនេះ ក្រុមការងារបានពិនិត្យឃើញមានសំណល់រាវ (សំណល់រាវចាស់) ដក់នៅខាងក្រោយស្រះស្ដុក សំណល់រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងមានជាតិប្រេងខ្លាញ់អណ្ដែតជាច្រើននឹងធ្វើឱ្យដើមឈើមួយចំនួនងាប់។
ក្រុមការងារបានយកសំណាកសំណល់រាវ ចេញពីទីតាំងនោះបានធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) ក្រុមការងារបានបន្ដពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និងឃើញមានទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាកធ្វើតេស្ដ និងរកឃើញCODលើសកម្រិតម៉ាស៊ីនតេស្ដបឋម >10000mg/L។ ក្នុងពេលជាមួយគ្នា ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រៃរមៀត ដែលស្ថិតនៅខាងខ្សែទឹកខាងលើទីតាំងក្រុមហ៊ុន ចម្ងាយប្រមាណ ២០០ម៉ែត្រពីទីតាំងក្រុមហ៊ុន ឃើញថាទឹកមានសភាពធម្មតា ពុំមានក្លិនស្អុយនោះទេ។ ក្រុមការងារបានធ្វើតេស្ដគុណភាពទឹកស្ទឹងព្រៃរមៀតបឋម ដែលមាន COD=52.52mg/L (អនុឡោមតាមស្តង់ដារ)។
ដោយឡែកនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញថាក្រុមហ៊ុន ពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរ សំណល់រាវចូលស្រះស្ដុកចំនួន៣ ដែលជាប្រភេទស្រះដីធម្មតា រួចបូមបង្ហូរបង្ហៀរដីទំនាបពាសវាលពាសកាល (មានស្លាកស្នាមទឹកហូរ)។ ជាមួយគ្នានេះ ក្រុមហ៊ុនធ្លាប់មានកិច្ចសន្យាពីមន្ទីរបរិស្ថាន (ឆ្នាំ២០២២) ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ សំរាមនិងសំណល់របស់ក្រុមហ៊ុន ត្រូវបានចាក់ចោលពាលវាលពាសកាលពុំមានរោងទុកដាក់ត្រឹមត្រូវនោះទេ និងមានការដុតនៅទីចំហរទៀតផង។
សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំពោះ ក្រុមហ៊ុនឱ្យអនុវត្តវិធានការច្បាប់ ដូចខាងក្រោម៖
• ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលទៅដីវាល និងប្រភពទឹកសាធារណៈជាបន្ទាន់
• ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក
•ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថានអនុលោមតាម ក្រមបរិស្ថាននិងធនធានធម្មជាតិ
• ត្រូវសាងសង់អាងប្រព្រឹត្តិកម្ម សម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ
• នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវស្ដុកសំណល់រាវនៅក្នុងស្រះស្ដុកនិងត្រូវត្រូវធ្វើការបង្ហាប់ទំនប់ព័ទ្ធជុំវិញស្រះស្ដុកទាំងអស់ឱ្យរឹងមាំចៀសវាងការលេចធ្លាយសំណល់រាវចូលទីសាធារណៈ
• ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងស្នើសុំលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ផ្សេងទៀត
• ត្រូវធ្វើការស្ដារទឹកសំណល់ ដែលដក់ជុំវិញនោះមកដាក់ក្នុងស្រះស្ដុក ដើម្បីសម្អាតឡើទ្បើងវិញ
• ត្រូវរៀបចំកន្លែងស្ដុកសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវនិងត្រូវសហការជាមួយ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំរាម សំណល់រឹងចេញពីទីតាំងក្រុមហ៊ុន៕






-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង