ព័ត៌មាន
ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការជំរុញនិងការអនុវត្តឧស្សាហកម្មបៃតងនៅកម្ពុជា
ស្វាយរៀង ៖- ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៥ នេះបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការជំរុញ និងការអនុវត្តឧស្សាហកម្មបៃតងនៅកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តម ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មន្ទីរឧស្សាហកម្ម លោក លោកស្រីជាមន្ត្រីរដ្ឋបាលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តប្រមាណជាង៧០ នាក់។
លោកប៉ែន ភាវុធ អនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ បានធ្វើរបាយការណ៍ស្វាគមន៍ដោយគូសបញ្ជាក់ថាសិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្មនៅថ្ងៃ មានរយៈពេលមួយថ្ងៃក្នុងគោលបំណង ផ្សព្វផ្សាយគោលការណ៍ណែនាំនិងសកម្មភាពនានាជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាពនៃការប្រើប្រាស់ធនធានផលិតកម្មស្អាត កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានរួមចំណែកក្នុងការបន្សំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនិងការកាត់បន្ថយប្រែប្រួលអាកាសធាតុ ការទទួលខុសត្រូវសង្គមស្របតាមបរិបទជាតិនិងពិភពលលោក ទី២ លើកកម្ពស់ចំណេះដឹងការការពារបរិស្ថាននិងនវានុវត្តក្នុងវិស័យឧស្សាហកម្មដល់សាធារណជន និងទី៣ លើកកំពស់គុណភាព និងភាពប្រកួតប្រជែងទីផ្សារក្នុងនិងក្រៅស្រុក។
ថ្លែងនិងមានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម ទីង ស៊ីនី អនុរដ្ឋលេខាធិការក្រសួងបានសំដែងអបអរសាទរចំពោះមន្ត្រីថ្នាក់ដឹកនាំក្រសួង មន្ទីរ និងមន្ត្រីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៏ ដែលបានធ្វើការសម្របសម្រួលរៀបចំទីតាំងសិក្ខាសាលាប្រកបដោយការទទួលខុសត្រូវរួមក្នុងកិច្ចការទប់ស្កាត់នៃសំណល់ចេញពីវិស័យឧស្សាហកម្ម ។
ក្នុងនាមក្រសួងឯកឧត្តម ទីងស៊ីនី បានស្នើដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលា ត្រូវចូលរួមប្រឹក្សាជាមួយនឹងវាគ្មិន និងផ្នែកពាក់ព័ន្ធឲ្យបានស៊ីជម្រៅសំដៅយកចំណេះដឹង ទៅធ្វើការផ្សព្វផ្សាយនិងជម្រាបពីគោលបំណងរបស់ក្រសួងស្ដីពីអនុវត្តឧស្សាហកម្មនៃបៃតងនៅកម្ពុជា ជូនដល់ម្ចាស់មូលដ្ឋានផលិតដើម្បីឲ្យក្រុមជំនាញចូលរួមអនុវត្តបញ្ជៀសការសាយភាយសំណល់ចេញពីរោងចក្រ បង្កឲ្យប៉ះពាល់ដល់បរិស្ថានប៉ះពាល់មនុស្សសត្វដែលរស់នៅជិតតំបន់ផលិតផលិត ។
តាមរបាយការណ៍របស់មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងគិតមកដល់ឆ្នាំ២០២៥នេះ ស្វាយរៀង ត្រូវបានក្រុមវិនិយោគទុនចូលមកបង្កើតរោងចក្រ សហគ្រាស និងគ្រិះស្ថានផ្សេងៗ ក្នុងខេត្តមានចំនួនប្រមាណជាង១ពាន់មូលដ្ឋានផលិតនិងប្រកបរបរ ក្នុងនោះនៅតំបន់មូលដ្ឋានផលិតខ្លះបានប្រឈមនិងគ្រប់គ្រង់សំណល់ធ្វើអោយប៉ះពាល់ដល់មនុស្ស សត្វ ខ្លះៗដែរ ៕ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា