ព័ត៌មាន
សម្ដេចតេជោទម្លាយថាធ្លាប់បានជួយអតីតនាយករដ្ឋមន្រ្ដីថៃ ជាឪពុក និងម្ដាយមីងនាយករដ្ឋមន្រ្ដីបច្ចុប្បន្ន
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានទម្លាយថាសម្តេចធ្លាប់បានជួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន និងលោកជំទាវ យីងឡាក់, ហើយនៅភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាលក៏មានបន្ទប់ ២ សម្រាប់ទុកជូនបងប្អូនទាំង២នាក់សម្រាកនៅពេលមកកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានទម្លាយបែបនេះតាមរយៈសារ អបអរសាទរដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចិត្តសប្បុរជួយសម្របសម្រួលដល់ លោកឪ ស៊ុច ដែលចង់និមន្តត្រលប់មកពីប្រទេសថៃ ត្រលប់មកកម្ពុជាវិញ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានអរគុណដល់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសជួយសម្របសម្រួលដល់ លោកឪស៊ុច។ សម្ដេចសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងនាមជាជនជាតិខ្មែរ។
សម្ដេចតេជោ សង្ឃឹមថារឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនង កម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជា ក៏មិនអនុញ្ញាតឲ្យ លោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។ ម្យ៉ាងទៀតរឿង លោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរព្រោះសម្ដេចក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើតម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។
សម្ដេចតេជោបានបញ្ជាក់ថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅក្រៅពីកម្មវិធីផ្លូវការក៏មានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះរបស់សម្ដេចនៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល។
សម្ដេចតេជោបានបញ្ជាក់ថា មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃបានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់សម្ដេចបានរក្សាបន្ទប់ចំនួនពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយសម្ដេចបានដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីង ឡាក់។ ពេលនោះស្វាមីនាយករដ្ឋមន្ត្រីថៃបានថតរូប និងថតជាវីដេអូនៅបន្ទប់ទាំងពីរនោះថែមទៀត។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹងចំពោះការប្រមាថមកលើសម្ដេចតេជោ និងសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាថា «គ្មានវិជ្ជាជីវៈ»៕









-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ