ព័ត៌មាន
សម្ដេចធិបតី៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២៩០គម្រោង ក្រោមមានទុនវិនិយោគ ៤.២ពាន់លានដុល្លារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាមានប្រសានស៍ បញ្ជាក់ថាក្នុងរយៈពេល ៥ខែដំបូងឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៩០ ក្រោមមានទុនវិនិយោគ ៤.២ ពាន់លានដុល្លារ ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ២.៩៥ លាននាក់ កើន ១១%។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាអាហារសាមគ្គី នៅកោះពេជ្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី មានប្រសាសន៍ថា គម្រោងវិនិយោគចំនួន ២៩០ គម្រោង រយៈពេល ៥ ខែឆ្នាំ ២០២៥នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ គឺបានកើនឡើងចំនួន ១៣៧ គម្រោងស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ១.៤ ពាន់លានដុល្លារអាមេរិកស្មើនឹងប្រមាណ៥២%។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៩៥ លាននាក់ កើនឡើង ១១.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា កំណើនគម្រោងវិនិយោគ និងភ្ញៀវទេសចរនៅកម្ពុជានេះបង្ហាញឱ្យឃើញពីការទុកចិត្តលើស្ថិរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សន្តិសុខសង្គមដែលធានាបាននូវសុខសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថែទាំសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចធិបតីបានរម្លឹកបន្ថែមថា កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារបានកាន់តែទូលាយ, ក្នុងនោះយើងមានទីផ្សារអាស៊ាន ដែលមានប្រជាជនសរុបជាង ៦៦២លាននាក់, ហើយកម្ពុជាក៏មានទីផ្សារនៃបណ្តាប្រទេសជាសមាជិកអាស៊ាប ដែលមានប្រជាជនសរុបប្រមាណជាង ២,៣ ពាន់លាននាក់ ទីផ្សារទាំងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម សម្រាប់ផលិតកម្ម និង ការផ្គត់ផ្គង់ទំនិញ, ផលិតផលសេវាកម្ម ពីបណ្ដារោងចក្រសហគ្រាសរបស់វិនិយោគិនគ្រប់រូប។
សម្តេចធិបតីបានថ្លែងថា បរិយាកាសដ៏អំណោយផលនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគទាំងក្នុង និ ក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរ តាមរយៈគោលនយោបាយវិនិយោគ ប្រកបដោយភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោជន៍វិនិយោគិន៕



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ