ព័ត៌មាន
រយៈពេលមួយថ្ងៃកន្លះ ប្រជាពលរដ្ឋបរិច្ចាគឈាម ចំនួន១៥៥៥សាក់
ក្នុងរយៈពេលមួយថ្ងៃកន្លះ ប្រជាពលរដ្ឋបរិច្ចាគឈាម បានចំនួន ១៥៥៥សាក់ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត ” ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា (MC Sport) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ ” យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” នៅសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម រយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៩ មួយថ្ងៃពេញ និងថ្ងៃទី២០មួយព្រឹក មានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមចំនួន ១៨១៤នាក់ និងអ្នកបរិច្ចាគ ១៤០៥ប្លោក/នាក់ ព្រមទាំងបានចងក្រងក្រុមស្ម័គ្រចិត្ត បានចំនួន ៦៥ក្រុម មានអ្នកស្ម័គ្រចិត្តសរុប ១២៧៥នាក់។
ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរ-អង្គភាព ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ក៏សូមថ្លែងអំណរគុណចំពោះកងកម្លាំង ក្រុមការងារពិធីករកីឡា និងបងប្អូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបដែលបានជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍ផ្តល់ឈាម និងសម្របសម្រួលដល់បងប្អូនដែលបានមកផ្តល់ឈាមក្នុងរយៈពេលមួយថ្ងៃកន្លះនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាម ក្នុងខេត្តសៀមរាបក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគដើម្បីសង្គ្រោះជីវិត» ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងនោះរួមមាន រដ្ឋបាល ខេត្តសៀមរាប មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យ ឯកជន ជាពិសេស ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅបាន ដោយជោគជ័យ សមតាមគោលបំណងដែលបានដាក់ចេញ ព្រោះថា ឈាមរបស់យើងពិតជាវត្ថុដ៏មានតម្លៃបំផុត សម្រាប់ជួយជីវិតមនុស្ស។
កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្ត ការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ជាមួយគ្នានេះ កម្មវិធីបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ព្រមទាំងប្រជាជនទូទៅឱ្យចូលរួមជាមួយសេវាកម្មជាតិផ្ដល់ឈាម ទូទាំងប្រទេស។ ក្រៅពីការបរិច្ចាគឈាម នាល្ងាចថ្ងៃទី២០ ក៏មានកម្មវិធីទាត់បាល់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ភារតភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងកិច្ចសហប្រតិបត្តិការល្អ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព» នៅតារាងបាល់ទាត់ SRU ក្រវ៉ាត់ក្រុងក្រោលសេះផងដែរ៕




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ